ខេត្តបាត់ដំបង៖ រថយន្ត HYUNDAI ស្លាកលេខ 3B 6063 ដឹកស៊ីម៉ងត៍ ចេញពីស្រុកសំពៅលូនដាច់កង់ ក្រឡាប់ធ្លាក់ផ្លូវ បណ្តាលឲ្យស្លាប់២នាក់នៅនឹងកន្លែងកើតហេតុ រីឯ៥នាក់ទៀតរងរបួសធ្ងន់ និងស្រាល ។
សេចក្តីរាយការណ៍បានឲ្យដឹងថា រថយន្តដឹកស៊ីម៉ង់ត៍ចុះពីលើភ្នំព្រឹក មិនប្រយត្នក្រឡាបផ្ងារជើង ស្លាប់២នាក់ នឹងរងរបួស៣នាក់ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង៥ព្រឹក នៅចំណុចទល់មុខវត្តរតនៈភ្នំព្រឹក ស្ថិតក្នុងភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក មានករណីគ្រោះថ្នាក់ចរាចរ រថយន្តចុះពីលើភ្នំព្រឹក បណ្ដាលឲ្យក្រឡាប់ដោយខ្លួនឯងកើតឡើង១លើក រថយន្តម៉ាក HYUNDAI(ហ៊ីយ៉ាន់ដាយ) ពាក់ស្លាកលេខ 3B 6063 ដឹកស៊ីម៉ងត៍ពេញឡាន ចេញពីស្រុកសំពៅលូន ទិសដៅមកស្រុកភ្នំព្រឹក មកដល់ចំណុចកើតហេតុខាងលើ រថយន្តចុះភ្នំដាច់កង់ ក្រឡាប់ធ្លាក់ផ្លូវ បណ្ដាលឲ្យស្លាប់ជនរងគ្រោះចំនួន ២នាក់ ។
សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះ៖ ១.ឈ្មោះ រិន ភារម្យ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិស្នាកណ្តាល ឃុំដួនទៃ ស្រុកពញ្ញាក្រែក ខេត្តត្បួងឃ្មុំ (ស្លាប់) និង២.ឈ្មោះ អ៊ិន ប៊ុនណាត ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិបឹងក្រឡុក ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង (ស្លាប់)។
ប្រភពបន្តថា ជាមួយគ្នានេះដែរ នៅមានជនរងគ្រោះរងរបួសធ្ងន់ចំនួន២នាក់ និងរបួសស្រាល៣នាក់បន្ថែមទៀត ហើយសមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តញ្ញាណ និងទីលំនៅនៅឡើយទេ ៕