ព័ត៌មានទាន់ហេតុការណ៍៖

ចំនួនពលរដ្ឋអាមេរិកគាំទ្រលោក ត្រាំ ធ្លាក់ចុះជាប្រវត្តិសាស្ត្រ

ចែករំលែក៖

ចំនួនពលរដ្ឋអាមេរិកគាំទ្រប្រធានាធិបតីដូណាលត្រាំ ធ្លាក់ចុះខ្លាំងមិនធ្លាប់មានពីមុនមកសម្រាប់ប្រធានាធិបតីអាមេរិក ។ នៅក្នុងការប្រកាសកាលពីថ្ងៃទី៤ ខែមេសា ពលរដ្ឋអាមេរិកតែ៣៥ភាគរយប៉ុណ្ណោះ បានគាំទ្រលោក ត្រាំ ក្នុងរយៈពេលជិត៣ខែកាន់អំណាច ។

តាមលទ្ធផលស្ទង់មតិរបស់មហាវិទ្យាល័យ Quinnipiac បានឲ្យដឹងថា ចំនួនពលរដ្ឋគាំទ្រលោកត្រាំ ធ្លាក់ចុះថែមមួយកម្រិតទៀត គឺនៅសល់តែ៣៥ភាគរយប៉ុណ្ណោះ បើប្រៀបធៀបនឹងខែមុន មាន៣៧ភាគរយ ។

តាមការស្ទង់មតិ ភាគច្រើនពលរដ្ឋអាមេរិក បានវាយតម្លៃទៅលើប្រធានាធិបតីទី៤៥ របស់អាមេរិក ។ ខាងក្រោយនេះជាភាគរយនៃការវាយតម្លៃ របស់ពលរដ្ឋអាមេរិក៖

– លោក ត្រាំ ជាមនុស្សមិនស្មោះត្រង់, ៦១ភាគរយ

– លោក ត្រាំ មិនយកចិត្តទុកដាក់ដល់ពលរដ្ឋអាមេរិក, ៥៧ភាគរយ

– លោក ត្រាំ គ្មានសម្ថភាពដឹកនាំ, ៥៥ភាគរយ

– លោក ត្រាំ មិនចែករំលែកនូវតម្លៃរបស់ពួកគាត់, ៦៦ភាគរយ

ក្រៅពីនេះ ក៏មានអ្នកនយោបាយ ៥២ភាគរយ បង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនថា ពិតជាមានភាពអាម៉ាស់ ដែលលោក ត្រាំ ធ្វើជាប្រធានាធិបតី ។

លោក Tim Malloy ជំនួយការអគ្គនាយកនៃការស្ទង់មតិរបស់ មហាវិទ្យាល័យ Quinnipiac បានបញ្ជាក់ថា «លោកដូណាល់ ត្រាំ នៅតែបន្តសង្គ្រាម សូម្បីតែមនុស្ស ដែលស្មោះត្រង់ជាមួយលោក» ។ ទាំងនោះបង្ហាញឲ្យឃើញថា លោកត្រាំ មិនទុកចិត្តទៅលើបុគ្គលណាមួយនោះឡើយ ។

ការស្ទង់មតិបង្ហាញឲ្យឃើញថា ភាគច្រើន ពលរដ្ឋអាមេរិក មិនពេញចិត្តនឹងគោលនយោបាយដឹកនាំ សេដ្ឋកិច្ច នយោបាយការបរទេស និងការប្រឆាំងការហូរចូលនៃជនអន្តោប្រវេសន៍ ។

កន្លងមក ការស្ទង់មតិរបស់ Gallup បានប្រកាសថា ចំនួនពលរដ្ឋអាមេរិក គាំទ្រលោកត្រាំ មាន៣៧ភាគរយ ដែលជាកម្រិតទាបបំផុតសម្រាប់ប្រធានាធិបតីអាមេរិក ។

នៅពេលដែល លោកអូបាម៉ា ចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក ពលរដ្ឋគាំទ្រ ក៏ធ្លាក់ចុះ ប៉ុន្តែនៅមានជាង៦០ភាគរយដែលគាំទ្រ ។ ចំណែកអតីតប្រធានាធិបតី ប៊ូស ក៏មានសម្លេងគាំទ្រ ៥០ភាគរយផងដែរ ។ ចំណែកការធ្លាក់ចុះប្រជាប្រិយភាព លោកអូបាម៉ា ក៏នៅមានសម្លេងគាំទ្រ យ៉ាងតិច៤០ភាគរយផងដែរ ។ ដោយឡែកលោកត្រាំ ពេលនេះ មានសម្លេងគាំទ្រតែ ៣៥ភាគរយប៉ុណ្ណោះ គឺជាកម្រិតមួយយ៉ាងទាប មិនធ្លាប់មានសម្រាប់ប្រធានាធិបតីអាមេរិក៕ ម៉ែវ សាធី

President Trump at the White House in Washington, DC


ចែករំលែក៖