ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចច្រកព្រំដែនផ្លូវតាណេង ហៅច្រកកាយម៊ែរ បើកដៃឲ្យឈ្មួញដឹកជ្រូក សង្ស័យមានជំងឺ ឆ្លងកាត់ចូលក្រុងបាវិតខុសច្បាប់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចនគរបាលនិងទាហានវរការពារព្រំដែនច្រករបៀង ផ្លូវតាណេង ហៅច្រកកាយម៊ែរបានបើកដៃឲ្យឈ្មួញដឹកជ្រូកពីប្រទេសវៀតណាមឆ្លងដែនខុសច្បាប់ចូលមកក្រុងបាវិតក្នុងមួយថ្ងៃៗរាប់រយក្បាល និងដឹកបន្តទៅរាជធានីភ្នំពេញសង្ស័យជ្រូកមានជំងឺ ដោយគ្មានការត្រួតពិនិត្យពីមន្ត្រីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តឡើយ ធ្វើឲ្យមានការព្រួយបារម្មណ៍យ៉ាងខ្លាំងអំពីសុវត្ថិភាពសុខាមាលភាពអ្នកបរិភោគសាច់ជ្រូក ។

ជ្រូកដែលវៀតណាមនាំចូលឆ្លងដែននេះកើតឡើងនៅចំណុចច្រករបៀងផ្លូវតាណេង ជិតសាលាក្រុងបាវិត ស្ថិតនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ។

បើតាមមន្ត្រីនគបាលម្នាក់បានបង្ហើបឲ្យដឹងថា ការសំរុកនាំជ្រូកពីប្រទេសវៀតណាមចូលតាមច្រករបៀងផ្លូវតាណេងនេះគឺជាង១០ថ្ងៃមកហើយគឺដើម្បីយកជ្រូកទៅខ្វៃ សែនឆេងម៉េង ។ ទាក់ទិនករណីខាងលើនេះដែរមន្ត្រីយោធាវរការពារព្រំដែនលេខ២០១នៃតំបន់ប្រតិបត្តិការសឹករងស្វាយរៀងបាននិយាយថា ជ្រូកដែលឈ្មួញវៀតណាមនាំចូលតាមច្រករបៀងនេះក្នុងមួយថ្ងៃ១០ទៅ២០ក្បាលគឺគេមិនហៅថា ជ្រូកទេ បើគេហៅថា ជ្រូក លុះត្រាដឹកចាប់ពី១០០ក្បាលឡើងទៅទើបគេហៅថា ជ្រូក សូម្បីតែពេទ្យសត្វក្រុងក៏គេមិនដែលអើពើផងតិចពេក ។

បើតាមមន្ត្រីពេទ្យសត្វម្នាក់បានបញ្ចេញការព្រួយបារម្មណ៍បង្ហើបឲ្យដឹងថា នៅប្រទេសវៀតណាមជ្រូកកំពុងមានជម្ងឺ សាលម៉ូនីឡា ហើយមេរោគសាលម៉ូនីឡា នេះអាចឆ្លងមកមនុស្សបាន ហើយបើឆ្លងមកលើមនុស្សណានោះគឺមិនអាចព្យាបាលជាទេ គឺជាជំងឺរ៉ាំរ៉ៃ ។

មន្ត្រីរូបនេះបន្តទៀតថា កន្លងមករហូតបច្ចុប្បន្នប្រទេសកម្ពុជាយើងមាន ការ៉ង់តែន(CARANTENE) កន្លែងបង្ខាំងសត្វដើម្បីត្រួតពិនិត្យជីវៈសុវត្ថិភាពតែមួយកន្លែងគត់នៅសកលវិទ្យាល័យចំការដូង នេះជាការព្រួយបារម្មណ៍ដោយឈ្មួញបានរត់ការច្បាប់នាំមកប្រទេសខ្មែរ ហើយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វអនុញ្ញាតិឲ្យនាំចូល ហើយមន្ត្រីជំនាញគ្រាន់តែពិនិត្យលើឯកសារមិនបានបូមឈាមជ្រូកយកទៅពិនិត្យធ្វើតេស្តិ៍ជាថ្មីដើម្បីធានាពីជីវៈសុវត្ថិភាព ៕ យឹម សុថាន

red pig (3) red pig (4) red pig (1) red pig (2)


ចែករំលែក៖