រុស្សីបានបង្ហាញនាវាមុជទឹកដើរដោយថាមពលបរមាណូ ដែលមានឥទ្ធិពលបំផុតរបស់ខ្លួន ដោយអាចវាយប្រហារទៅលើគោលដៅនៅឆ្លាយ និង បំពាក់ មីស៊ីលបុក រាប់រយដើម ក្នុងការវាយប្រហារកម្ទេចគោលដៅរបស់សត្រូវ ទាំងនៅលើគោក និងក្នុងទឹក។
នាវាមុជទឹក ដែលដើរដោយថាមពលបរមាណូខាងលើ ជាប្រភេទ Yasen មានឈ្មោះថា Kazan បានបំពាក់នៅមីស៊ីលបុក និងកាំជ្រួចមីស៊ីលឆ្លងទ្វីប Kalibr ។ នាវាមុជទឹកខាងលើ ផលិតនៅក្នុងតំបន់ Severodvinsk ភាគខាងជើងប្រទេសរុស្ស៊ី។
តាមសារព័ត៌មានរុស្ស៊ី TASS បានឲ្យដឹងថា នាវាមុជទឹកខាងលើ បានផលិតឡើងក្នុងគោលដៅកម្ទេចនាវាមុជទឹករបស់សត្រូវ នាវាចម្បាំង និងទីតាំងយោធា នៅលើដីគោល ក៏ដូចជាកំពុងផែ នាវារបស់គូបដិប។
នាវាមុជទឹកខាងលើ មាននាវឹក៩០នាក់ ហើយអាចធ្វើដំណើរនៅក្នុងបាទសមុទ្របានរយៈពេល១០០ថ្ងៃ ។ នាវាខាងលើ មានប្រវែងរហូតដល់ទៅ១៣៩ម៉ែត្រ ហើយអាចមុជទឹកជម្រៅដល់ទៅ៦០០ម៉ែត្រ ក្រោមបាតសមុទ្រ ។
នាវាមុជទឹកនេះ មានកន្លែងរក្សាទុកមីស៊ីលដល់ទៅ៨កន្លែង នៅប្រភេទមីស៊ីលឆ្លងទ្វីប Kalibr និង Oniks រួមជាមួយមីស៊ីលបុក ៣០០ដើម ផងដែរ សម្រាប់វាយប្រហារគោលដៅនៅក្នុងទឹក ។ អាវុធដែលមាននៅក្នុងនាវាមុជទឹកនោះ អាចវាយប្រហារកម្ទេចគោលដៅដែលមានចម្ងាយរហូតដល់ទៅ ជាង២.៤១៤គីឡូម៉ែត្រ។
នៅក្នុងពិធីដាក់បង្ហាញនាវាមុជទឹកដ៏ទំនើបរបស់ខ្លួន មេបញ្ជាការកងទ័ពរុស្ស៊ី លោក Vladimir Korolyov បានប្រកាសថា នេះជានាវាមុជទឹកទំនើបបំផុតនៅលើពិភពលោក ដែលប្រទេសដទៃទៀតមិនអាចតាមទាន់ឡើយ។ តាមគម្រោងនាវាខាងលើ នឹងដាក់ឲ្យប្រើប្រាស់នៅក្នុងជួរកម្លាំងទាហានជើងទឹកនៅឆ្នាំក្រោយ បន្ទាប់ពីសាកល្បងរួចរាល់។
ជាមួយនឹងនាវាមុជទឹកដ៏ទំនើបរបស់ខ្លួននោះ រុស្ស៊ីកាន់តែមានសមត្ថភាពខ្ពស់នៅក្នុងការធ្វើសង្គ្រាមប្រឆាំងនឹងសត្រូវ លោកខាងលិច ក្នុងនោះមានអាមេរិក និងណាតូជាដើម ។
ចំពោះអាមេរិកវិញ ដែលជាមហាអំណាចយោធាលើពិភពលោក ក៏មិនទុកឲ្យខ្លួនចាញ់ប្រៀបលើរុស្ស៊ីនោះដែរ ដោយអាមេរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតីត្រាំ បានឡើងគម្រោងផលិតនាវាផ្ទុកយន្តហោះពីរគ្រឿងទៀត ដើម្បីរក្សា តំណែងជាម្ចាស់ លើមហាសមុទ្រ ក៏ដូចជានៅលើផែនដីទាំងមូល ៕ ម៉ែវ សាធី