ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីត្រាំ ប្រកាស ផ្លាស់ប្តូរឥរិយាបទចំពោះប្រធានាធិបតីស៊ីរី

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា នៅថ្ងៃទី៥ ខែមេសា ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានព្រមានដល់រដ្ឋាភិបាលរបស់ប្រធានាធិបតីស៊ីរី អាល់ អាសាដ ថា បានដើរហួសព្រំដែន ដោយបានវាយប្រហារ អាវុធគីមី ពេលកន្លងមក ហើយលោកអាសាដនឹងត្រូវ ប្រឈម នៅប្រតិកម្មពីអាមេរិក ។

ប្រធានាធិបតី ដូណាល ត្រាំបានបញ្ជាក់យ៉ាងច្បាស់ថា «នៅពេលដែលគេសម្លាប់កុមារ គ្មានទោស គឺជាការដើរហួសព្រំដែនយ៉ាងឆ្ងាយ គឺហួសទាំងបន្ទាត់ក្រហម ហើយរឿងនោះបានកើតឡើងធ្វើឲ្យខ្ញុំត្រូវផ្លាស់ប្តូរឥរិយាបទ ចំពោះស៊ីរី ចំពោះប្រធានាធិបតីអាល់ អាសាដ »។

achile

កុមាររងគ្រោះដោយអាវុធជីវសាស្ត្រ

លោកត្រាំ មិនបានបញ្ជាក់ច្បាស់ពីប្រតិកម្មរបស់អាមេរិកទៅលើ មេដឹកនាំស៊ីរីនោះឡើយ ប៉ុន្តែអាមេរិកធ្លាប់បានលើកឡើងថា នឹងមិនធ្វើសកម្មភាពយោធានៅស៊ីរីយូរអង្វែងនោះឡើយ ។ ទាំងនោះមានន័យថា លោកត្រាំ អាចបញ្ចប់សង្គ្រាមនៅក្នុងប្រទេសស៊ីរី ហើយអាចបញ្ចប់តំណែងរបស់លោកអាលអាសាដ ទៀតផង ។

ការប្រកាសខាងលើកើតឡើងក្រោយពេល ដែលអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Nikki Haley បានព្រមានថា ទីក្រុងវ៉ាស៊ីនតោន និង មានសកម្មភាពជាឯកតោភាគីទៅលើស៊ីរី ប្រសិនបើ អង្គការសហប្រជាជាតិគ្មានសកម្មភាពណាមួយសមស្របទេនោះ ។

នៅក្នុងសន្និសីទកាសែត លោកត្រាំ បានរំលឹកឡើងវិញ នូវការសន្យាកម្ចាត់ក្រុមភេរវកម្ម IS ក្នុងរយៈពេលខ្លី ទាំងនៅក្នុងប្រទេសអីរ៉ាក់ និងស៊ីរី ។

នៅពេលនេះដែរ អាមេរិក និងប្រទេសសម្ពន្ធមិត្តបានចោទប្រកាន់រដ្ឋាភិបាលរបស់លោក អាល់ អាសាដ ជាអ្នកនៅពីក្រោយការវាយប្រហារដោយអាវុធគីមី នៅស៊ីរី ។ ប៉ុន្តែរុស្ស៊ី និងស៊ីរីបានច្រានចោលការចោទប្រកាន់ទាំងនោះ។

syri

កុមារស៊ីរីរងគ្រោះដោយការប្រើអាវុធគីមី

ការវាយប្រហារដោយអាវុធគីមី កាលពីថ្ងៃទី៤ខែមេសា នោះបង្ករឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ដោយការវាយប្រហារសម្លាប់មនុស្សជាង១០០ នាក់ក្នុងនោះមាន ពលរដ្ឋស្លូតត្រង់៧២នាក់ និង ជិត ៥០០នាក់រងរបួស។

អាមេរិកនិងប្រទេសសម្ព័ន្ធមិត្ត បានចោទប្រកាន់ រស្ឋាភិបាលលោកអាល់ អាសាដ ជាអ្នកនៅពីក្រោយការវាយប្រហារខាងលើ ។ ប៉ុន្តែ ស៊ីរីនិងរុស្ស៊ី បានច្រានចោល ដោយបញ្ចាក់ថា កម្លាំងទាហានស៊ីរីវាយប្រហារ ចំឃ្លាំងអាវុធគីមី របស់ក្រុមភេវកម្មប៉ុណ្ណោះ ទើប បណ្តាលឲ្យមានការ រីកសាយភាយជាតិគីមីពុល សម្លាប់មនុស្សយ៉ាងច្រើនបែបនេះ។

200582

វ្ល៉ាឌីមៀរ ពូទីន និង បាសា អាល់អាសាដ

នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី៥ ខែមេសា រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Boris Johnson បញ្ចាក់ថា រាល់ភស្តុតាំង បានបង្ហាញយ៉ាងច្បាស់ថា រដ្ឋាភិបាលស៊ីរី ត្រូវតែទទួលខុសត្រូវ ចំពោះ ការវាយប្រហារ ដោយគីមីខាងលើ ។ ចំណែកអាមេរិកក៏បានបញ្ចាក់ថា កម្លាំងទាហានស្មោះត្រងនឹងលោកអាលអាសាដ បានវាយប្រហារដោយអាវុធគីមី ដែលមានសារធាតុ Sarin ។ អាមេរិក បារាំង អង់គ្លេស និង ប្រទេសជាច្រើនទៀត បានស្នើរ អង្គការសហប្រជាជាតិ ស្រាវជ្រាវឲ្យបានឆាបបំផុត ទៅលើការវាយប្រហារខាងលើ ៕ ម៉ែវ សាធី

 


ចែករំលែក៖