ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវនគរបាលខណ្ឌ៧មករាឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆក់ទួរសព្ទ័ដៃ១គ្រឿងពីបុរសម្នាក់បានសម្រេច តែរត់មិនរួចបង្កការភា្ញក់ផ្អើលកាលវេលាម៉ោង២និង២០យប់ ឈានចូលថ្ងៃ៦ ខែមេសា ឆ្នាំ២០១៧ នៅចំណុចមុខវត្តសន្សំកុសល្យ ផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ ចាន់ រតនា ហៅលុច ភេទ ប្រុស អាយុ ១៦ ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះម្ដុំផ្សារអូឬស្សី ផ្លូវលេខ១០៧ សង្កាត់អូរឫស្សី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ រដ្ន សុវណ្ណា ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះម្ដុំស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជយ័ មុខរបរធ្វើការក្នុងហាងមួយកន្លែង ។
បើតាមប្រភពព័ត៌មានពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុ រូបខ្លួនកំពុងជិះម៉ូតូ១គ្រឿងម៉ាកស្មាស និយាយទួរស័ព្ទ ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកហុងដា សង់កូរ៉េពណ៌ក្រហម អត់ពាក់ស្លាកលេខ បានធ្វើសកម្មភាពឆក់ទួរសព្ទ័ពីរូបខ្លួន ។
ប្រភពបន្តថា ភ្លាមៗនោះរូបខ្លួន ក៏បានជិះម៉ូតូតាមពីក្រោយ រហូត ហើយបានស្រែក ជួយផង ចោរឆក់ ខណៈមកដល់ផ្សារអូរឫស្សី ពេលនោះ ក៏ត្រូវកំលាំងសម្ថកិច្ចខណ្ឌ៧មករាកំពុងល្បាតបានដេញចាប់បានភ្លាមៗ ជនសង្ស័យបានម្នាក់តែម្តង ចំណែកជនសង្ស័យម្នាក់ទៀត រត់គេចខ្លួនបាត់សម្រោល ។
ក្រោយកើតហេតុ ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចប៉ុស្តិ៍អូរឫស្សី១ បាននាំខ្លួនជនសង្ស័យទៅអធិការដ្នាននគរបាលខណ្ឌចំការមនដើម្បីចាក់ការតាមច្បាប់ ព្រោះជាម្ចាស់ករណី ។
ចំណែកទូរសព្ទដៃម៉ាក SAMSUNG ជនរងគ្រោះមិនដឹងថា ជនសង្ស័យបោះចោលនៅទីណាទេ ៕ ស រស្មី