ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាបើកលឿនហួសកំណត់ជ្រុលទៅបុកជាមួយរថយន្តបណ្តាលឲ្យស្លាប់២នាក់

ចែករំលែក៖

ខេត្តតាកែវ៖ បុរស២នាក់ ចេញពីរោងការស្រវឹងស្រាបើកម៉ូតូលឿនហួសកំណត់ ជ្រុលទៅបុកជាមួយរថយន្តមួយគ្រឿង ដែលធ្វើដំណើរបញ្រ្ចាសទិសគ្នា បណ្តាលអោយស្លាប់ទាំង២ នាក់ នៅនឹងកន្លែងកើតហេតុ ។

ហេតុការណ៍នេះ កើតឡើងនៅយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង ២០ និង ៣០ នាទី នៅលើផ្លូវជាតិលេខ ៣ ចន្លោះគីឡូម៉ែត្រលេខ ៤៩-៥០ ស្ថិតនៅក្នុងភូមិរូង ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ។

យោងតាមរបាយការណ៍របស់មន្ត្រីជំនាញនៃ អធិការដ្ឋាននគបាលស្រុកបាទី បានឲ្យដឹងថា ជនរងគ្រោះទី ១ ឈ្មោះ កង ជឿន ប្រុស ៤៤ ឆ្នាំ រស់នៅភូមិត្រាច ឃុំស្រែននោង ស្រុកត្រាំងកក់ ខេត្តតាកែវ ទី២ ឈ្មោះ សឿង ប៊ិច ៤៨ រស់នៅភូមិឃុំជាមួយគ្នា ដោយបើកបរម៉ូតូម៉ាក Honda DreamC125 ស៊េរីឆ្នាំ ២០១៥ ពាក់ស្លាកលេខ តាកែវ 1L-2088ទាំង ០២ នាក់ បានចេញពីកម្មវិធីការត្រលប់ទៅផ្ទះវិញក្នុងស្ថានភាពស្រវឹង ហើយបើកលឿនហួសកំណត់ បានជ្រុលទៅបុកជាមួយ រថយន្តមួយគ្រឿងម៉ាក ស៊ាំយ៉ុង ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-9743 បណ្តាលអោយស្លាប់ទាំង ២ នាក់ ភ្លាមៗនៅនឹងកន្លែងកើត ចំណែកអ្នកបើកបររត់គេចខ្លួនបាត់ ដោយបន្សល់រថយន្តនៅកន្លែងកើតហេតុ ។

បច្ចុប្បន្នរថយន្ត និងម៉ូតូត្រូវបានកម្លាំងជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគបាលស្រុកបាទី ដើម្បីស្រាវជ្រាវ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ចំណែកឯសពជនរងគ្រោះទាំង ០២ នាក់ត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕ ភ្នំដា

keo keo (1) keo (2) keo (3)


ចែករំលែក៖