ព័ត៌មានទាន់ហេតុការណ៍៖

ណូម័រ ត្រូវម្តាយបង្ខំឲ្យយកប្តី

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែង និងពិធីករកញ្ញា អន រ៉ាស៊ីមេត្តា ហៅណូម័រ ទើបនឹងធ្វើឲ្យគេភ្ញាក់ផ្អើលនឹងដំណឹងមានកូនប្រុសម្នាក់មិនបានប៉ុន្មានផង ស្រាប់តែលេចចេញដំណឹងថា នាងត្រូវបានក្រុមគ្រួសារ ពិសេសម្តាយបង្ខំឲ្យរកប្តីឆាប់ៗ ។

តារាសម្តែង និងពិធីការរិនី ណូម័រ ត្រូវអ្នកជិតដិតទម្លាយថា នាងកំពុងរងនូវសម្ពាធផ្លូវចិត្តមួយចំនួន ព្រោះតែត្រូវគ្រុមគ្រួសារបង្ខំឲ្យយកស្វាមី ។ ណូម័រ ទទួលស្គាល់ថា ដំណឹងនេះគឺជារឿងពិត ដែលទើបនឹងកើតមានឡើងកាលពីថ្មីៗនេះ ពោលគឺក្រោយពីនាងលេចចេញដំណឹងមានកូនប្រុសម្នាក់។ តារាស្រីរូបនេះបញ្ជាក់ថា នាងពិតជាពិបាកនឹងការបង្ខំមួយនេះ ព្រោះតែពេលនេះ ការងារសិល្បៈរបស់នាងកាន់តែមានចំនួនច្រើនគួរសម ។ នាងទទួលស្គាល់ថា កន្លងមកមពិតជាមានបុរសមួយចំនួនបានព្យាយាមទំនាក់ទំនងនាង និងមានបុរសខ្លះចូលសាកសួរដល់ឪពុកម្តាយផងដែរ ។ តារាស្រីរូបនេះ លើកឡើងថា នាងពិតជាមិនចង់បានប្តីនោះទេ ព្រោះតែនាងគិតថា ជារឿងទម្លាប់របស់ចាស់ៗមួយចំនួន។ នាងថា រឿងស្នេហាពិតជាមិនអាចបង្ខំបានទេ ប៉ុន្តែនាងក៏ព្យាយាមលួងលោមក្រុមគ្រួសារឲ្យនាងសម្រេចចិត្តផ្អាកគិតរឿងស្នេហានោះ ។ នាងបញ្ជាក់ដែរថា មានបុរសមួយចំនួនបានត្រឹមតែលេងសើច និងមិនមានក្តីស្រលាញ់ពិតប្រាកដដែលអាចទុកចិត្តបាន ។ នាងថា បុរសក្នុងក្តីស្រមៃរបស់នាងគួរតែជាមនុស្សយល់ពីការងារសិល្បៈ និងស្រលាញ់នាងពិតប្រាកដ ។

ណូម័របញ្ជាក់ថា នាងចង់ពន្យារពេលយ៉ាងតិចក៏៣ទៅ៤ឆ្នាំទៀតដែរ ដើម្បីសម្រេចចិត្តទទួលយកស្នេហា ព្រោះតែពេលនេះ នាងកំពុងទទួលបានការគាំទ្រច្រើនពីទស្សនិកជន និងចង់មានឱកាស ជួយដល់ក្រុមគ្រួសារឲ្យបានច្រើនជាងនេះ ពិសេសនាងមិនចង់ទទួលយកស្នេហាដែលមិនច្បាស់លាស់ ៕ វឌ្ឍនា

IMG_3970 IMG_3963 IMG_3965


ចែករំលែក៖