ក្រោយទទួលបានភាពជោគជ័យក្នុងការរៀបចំកម្មវិធីANCHOR BEACH CANIVAL 2017 កន្លងមកដែល ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញកាលពីថ្ងៃទី 18-19 ខែមីនា ឆ្នាំ 2017, បន្តទៅខេត្តសៀមរាបថ្ងៃទី 25-26 ខែមីនា ឆ្នាំ 2017, ខេត្តបាត់ដំបង ថ្ងៃទី 01-02 ខែមេសា ឆ្នាំ2017,ហើយកាលពីចុងសប្តាហ៍កន្លងទៅនេះកម្មវិធី ANCHOR BEACH CANIVAL 2017ក៏បានធ្វើដំណើរមកដល់ទីរួមខេត្តកំពង់ចាម។
កម្មវិធីរយៈពេលពីរថ្ងៃកន្លងទៅនេះដែលថ្ងៃទីមួយមានវត្តមានលោក ណុប បាយ៉ារិទ្ធ, លោក ដួង វិរៈសិទ្ធ,កញ្ញា ទេព បូព្រឹក្ស, លោក ឃី សុឃុន និង កញ្ញា ឈីន រតនៈនិងថ្ងៃទីពីរមានឆាយ វិរៈយុទ្ធអ្នកនា ពេជ្រ សោភា, លោកឆនសុវណ្ណរាជ, លោក ហ្សូណូ, កញ្ញា វី ឌីណែតហើយកាន់តែអស្ចារ្យនោះគឺកញ្ញាKoyRatchawinWongviriyaដែលជាតារាចម្រៀងដ៏ល្បីមកពីព្រះរាជាណាចក្រថៃ។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះកម្មវិធីANCHOR BEACH CANIVAL 2017នៅកំពង់ចាមទទួលបានការចាប់អារម្មណ៍ខ្លាំងពីថ្នាក់ដឹកនាំខេត្ត ហើយថ្នាក់ដឹកនាំខេត្តកំពង់ចាមបានស្នើរសុំដល់ក្រុមការងារថាតើអាចបន្តកម្មវិធីរហូតដល់ថ្ងៃបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិបបានដែរទេ? នេះបើតាមលោក ឌីម បុល ដែលជាតំណាងចែកចាយខេត្តកំពង់ចាម បានលើកឡើងក្នុងសន្និសិទសារព៌ត័មាននៅសណ្ឋាគា LBN
កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧។ ប៉ុន្តែលោកបានបញ្ជាក់ថាមិនអាចបន្តបានទេ ព្រោះក្រុមការងារត្រូវធ្វើតំណើរទៅរៀបចំកម្មវិធីនៅក្រុងព្រះសីហនុ ថ្ងៃទី14-15-16 ខែមេសា ឆ្នាំ 2017 ដែលត្រូវជាថ្ងៃបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ហើយក៏មានការផ្សាយបន្តផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍រស្មីហង្សមាស HDTV ដែលចាប់ផ្តើមពីម៉ោង 8ល្ងាច ដល់ម៉ោង11 យប់និងនៅលើគេហទំព័រហេ្វសបុករបស់ស្រាបៀរ អាន់ឆ័រកម្មវិធី ANCHOR BEACH CANIVAL2017 ៕
អត្ថបទ៖ ថម សន