ខេត្តកំពង់់ចាម៖ ភាពសប្បាយរីករាយក្នុងឧកាសជិតដល់ថ្ងៃបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិដែលបងប្អូននៅ ខេត្តកំពង់ចាមមិនធ្លាប់មានពីមុន ហើយទទួលបាននូវបទពិសោធន៍ថ្មីពីកម្មវិធី ANCHOR BEACH CANIVAL 2017។
ទន្ទឹមនិងនោះ លោក ឆាយ វិរៈយុទ្ធបានលើកយកបទចម្រៀងដែលមានចំណង់ជើងថា រាំទះដៃដែលជាចង្វាក់ញាក់មកបកស្រាយនៅលើឆ្នេរខ្សាច់សមុទ្រជាមួយក្រុមរាំរបស់លោកផ្ទាល់និងក្រុមរាំCANIVALដើម្បីបង្កើតភាពសប្បាយរីករាយ ក៏ដូចជាភាពស្និតស្នាលបងប្អូនអ្នកទស្សនា និងអ្នកអង្គុយពិស្រាបៀរANCHOR ហើយមនុស្សដែលនៅជុំវិញនោះបានរត់មកចោមរោមមើលជាមួយនិងស្នាមញញឹម ដោយបានឃើញតារាដែលជា Idol របស់ពួកគាត់ មកសម្តែងនៅជិតគាត់បែបនេះ។
ភាពសប្បាយរីករាយនិងភ្ញាក់ផ្អើលដែលបានកើតឡើងនៅក្នុងកម្មវិធីនៃការប្រគំតន្ត្រី ANCHOR BEACH CANIVAL 2017 កាលពីយប់មិញនៅលើឆ្នេរខ្សាច់សមុទ្រពិតៗដែលរៀបចំដោយក្រុមហ៊ុនស្រាបៀរANCHOR នៅទីលានកោះពេជ្រ ជិតមាត់ទន្លេខេត្តកំពង់ចាម។
បន្ទាប់ពីបានបង្ហាញខ្លួននៅលើឆ្នេរខ្សាច់លោក ឆាយ វិរៈយុទ្ធក៏បានបន្តទៅបកស្រាយបទចម្រៀងជាច្រើនបទទៀតដូចជា អាប៉ោកក្មួយពូ,និងបទកូរម៉េស ដែលបទទាំងនោះជាចង្វាក់ញាក់កន្តា្រក់អារម្មណ៍និងត្រៀមថ្ងៃបុណ្យចូលឆ្នាំខ្មែរជាមួយនិងក្បាចរាំដ៏ទាក់ទាញ់៕ ថម សន