កីឡាករ Anthony Knockaert ខ្សែបម្រើរបស់ក្លិប Brightonត្រូវបានជ្រើសរើសជាកីឡាករឆ្នើមប្រចាំឆ្នាំនៅក្នុងក្របខ័ណ្ឌអង់គ្លេសChampionship។
កីឡាករសញ្ជាតិបារាំងវ័យ២៥ឆ្នាំរូបនេះស៊ុតបាល់បាន ១៣គ្រាប់ក្នុងចំណោម៤០ប្រកួតជួយក្រុម Brightonឈរកំពូល តារាងនៅអង់គ្លេសChmapionship។
ចំណែកខ្សែបំរើSteve Sidwellមិត្តរួមក្រុមKnockaertក៏បានឈ្នះ រង្វាន់ស៊ុតបាល់ល្អបំផុតប្រចាំឆ្នាំ។ កីឡាករKnockaertក៏បានយកឈ្នះលើកីឡាករChris Woodរបស់ក្លិបLeeds United និងកីឡាករDwight Gayleរបស់ក្លិបNewcastle Unitedដើម្បីឈ្នះពានរង្វាន់ឆ្នើមប្រចាំឆ្នាំនេះ។
ចំណែកខ្សែប្រយុទ្ធBilly Sharpរបស់ក្លិបSheffield United ឈ្នះពានរង្វាន់កីឡាករឆ្នើមនៅអង់គ្លេស League 1 ហើយកីឡាករJohn Marquisរបស់ក្លិបDoncaster Roversជាប់ជាកីឡាករឆ្នើមនៅអង់គ្លេសLeague 2 ៕ ដេវីត