ភ្នំពេញ៖ លោកសុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញបានដាក់ផែនការការពារយ៉ាងតឹងរឹងឲ្យកំលាំងគ្រប់ជាន់ថ្នាក់ នៃខណ្ឌដូនពេញ សហការគ្នាជាមួយកម្លាំង១២ខណ្ឌ ប្រតិបត្តិការការពារសន្តិសុខសណ្តាប់ធ្នាប់និងរបៀបរៀបរយឲ្យបានល្អប្រសើរជូនប្រជាពលរដ្ឋបានមកសប្បាយភាពរីករាយទាំងអស់គ្នា សម្រាប់សង្រ្កានឆ្នាំថ្មីឆ្នាំរកានេះជាពិសេសសង្រ្កាននៅរម្យមណីយដ្ឋានវត្តភ្នំដែលរដ្ឋបាលរាជធានីត្រៀមទទួលមហាជនសិស្សនិស្សិតនិងប្រជាពលរដ្ឋក្នុងមួយថ្ងៃ៥០០នាក់សម្រាប់បុណ្យចូលឆ្នាំប្រពៃណីជាតិរយៈពេល០៣ថ្ងៃនេះ ។
លោក សុខ ពេញវុធ ភិបាលនៃគណៈអភិបាលខណ្ឌដូនពេញបានឲ្យដឹងដូច្នេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព កាលពីរសផលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧នេះ ដើម្បីត្រៀមលក្ខណៈក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ។
នៅក្នុងកិច្ចប្រជុំបានឆ្លងរបៀបវារ:ចំនួនពីរគឺ 1-ការងារត្រៀមសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ 2-ការងារត្រៀមសម្រាប់ការឃោសនាបោះឆ្នោត ការបោះឆ្នោតក្រុមប្រឹក្សាសង្កាត់ ។ ជាលទ្ធផលរបៀបវារៈទី1 ក-ការងាររៀបចំសង្ក្រាន្តវត្តភ្នំ គឺការការពារសន្តិសុខរៀបចំសណ្ដាប់ធ្នាប់អោយបានប្រសើរ និងកៀរគរពលរដ្ឋអោយមកចូលរួមចំនួន៥០០នាក់ក្នុង១ថ្ងៃ។
លោក អភិបាលបានដាក់ចេញជាបទបញ្ជាឲ្យសង្កាត់ទាំង១១ ក្នុង១សង្កាត់ ៤០នាក់ (ដោយអភិបាលរងក្រុងចុះត្រួតពិនិត្យប្រចាំថ្ងៃ)ចំណែកកម្លាំងកងរាជអាវុធហត្ថ និងកម្លាំងនគបាលត្រូវចាត់តាំងកម្លាំងប្រចាំការនៅគោលដៅ យ៉ាងតិច១០នាក់ កម្លាំងប្រជាការពារខណ្ឌ បែងចែកផា ២ក្រុម ប្រចាំការនៅគោលដៅវត្តភ្នំ និងមុខវាំង កម្លាំងPL និងPM ត្រូវដាក់កម្លាំងល្បាតក្នុងភូមិសាស្ត្រ ដឹកនាំដោយអភិបាលរងខណ្ឌ។
លោកអភិបាលខណ្ឌដូនពេញបានបន្តទៀតថា ការងារសន្តិសុខសណ្ដាប់ធ្នាប់ទូទៅក្នុងខណ្ឌដូនពេញ ទី១ការធ្វើដំណើរសម្រួលចរាចរណ៍ច្រកចេញ នៅគោលដៅជ្រោយចង្វារ ចាត់កម្លាំងប្រជាការពារខណ្ឌ១ក្រុម និងកម្លាំងPL និងPM ១ក្រុមដោយឡែក ចុះសម្រួលចរាចរណ៍នៅរង្វង់មូលគួចកាណុងទី២ សង្កាត់ត្រូវជូនដំណឹងប្រជាពលរដ្ឋ អោយបង្កើនការប្រុងប្រយ័ត្នចំពោះករណីចោរកម្ម និងការបង្ការអគ្គីភ័យជាដើម។ ចំពោះការងារអនាម័យបរិស្ថាន វិញត្រូវចាត់លោកអភិបាលរង លោកនាយករងទទួលបន្ទក់អនាម័យបរិស្ថាន សហការណ៍ជាមួយក្រុមហ៊ុនស៊ីនទ្រី ដោយក្ដាប់ចំនួនកម្មករដែលប្រមូលសំរាម និងរាយការណ៍ទៅសាលារាជធានីភ្នំពេញ។
លោកអភិបាលបញ្ជាក់ថា ការទទួលទេវតាឆ្នាំថ្មី សូមគណៈបញ្ជាការឯកភាពខណ្ឌ ចូលរួមទទួលទេវតាឆ្នាំថ្មី ជាមួយសាលារាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៣ មេសា ២០១៧ វេលាម៉ោង០៣និង១៥នាទីព្រឹក។ចំណែកឯមេប៉ុស្តិ៍ ចៅសង្កាត់ និងស្មៀន ត្រៀមសហការណ៍អោយបានម៉ត់ចត់ជាមួយPEC SEC តាមការណែនាំ ការងារចែកប័ណ្ណព័ត៌មាន ប៉ូលិសប៉ុស្តិ៍ និងចៅសង្កាត់ ធ្វើការប៉ាន់ស្មានស្ថិតិប្រជាពលរដ្ឋសំរាប់ការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧ ស្នើគណៈបញ្ជាការឯកភាពសង្កាត់គិតគូរផែនការការពារការយោសនាបោះឆ្នោតនៅថ្ងៃទី១៥ ខែឧសភា និងការបោះសង្កាត់ថ្ងៃទី០៤ ខែមិថុនា ២០១៧ ៕ ស តារា