ភ្នំពេញ៖ នារីវ័យក្មេងអាយុ១៧ឆ្នាំម្នាក់ បានធ្លាក់ពីលើសំណង់ផ្ទះល្វែងកំពុងសាងសង់ថ្មី កម្ពស់៤ជាន់ប្រមាណជាង១០ម៉ែត្រ រងរបួសធ្ងន់ហើយពេលដែលបញ្ជួនទៅដល់មន្ទីរពេទ្យកាម៉ែត គ្រួពេទថាសង្ឃឹមរស់ តិចតួច ខណៈម្ចាស់សំណង់មានបំណងបិទបាំងព័ត៌មានសមត្ថកិច្ច។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៥នាទីព្រឹក ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ នៅចំណុចសំណង់ផ្ទះល្វែងសង់ថ្មី តាមបណ្តោយផ្លូវបេតុង ក្រុម៤ ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
នារីរងគ្រោះមានឈ្មោះ សុខ ហេង អាយុ១៧ឆ្នាំមុខរបរធ្វើសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិប៉ប៉្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពពីលោក ពួ ម្នាក់ឈ្មោះ ស៊ីន ស៊ន អាយុ៥៨ឆ្នាំ ដែលមានផ្ទះក្បែរនោះបានឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់កំពុងតែធ្វើការនៅផ្ទះរបស់គាត់ ស្រាប់តែលឺសូរសំលេងធ្លាក់ និងមានមនុស្សស្រែកឲ្យជួយពេលនោះគាត់ ក៏ចេញមកមើលឃើញនារីរងគ្រោះធ្លាក់ដល់ដីអង្គុយ និងមានឈាមចេញតាមច្រមុះ គាត់ក៏បានហៅកម្មករសំណង់នៅទីនោះ ឲ្យមកជួយនិងលើកនារីរងគ្រោះដាក់លើម៉ូតូកង់បីទៅសង្គ្រោះនៅមន្ទីរពេទ្យកាម៉ែត ។ ប៉ុន្តែទៅដល់ពេទ្យលោកគ្រួពេទ្យថា គ្មានសង្ឃឹមរស់តិចណាស់ ។
ប្រភពពីជាងៗដែលធ្វើការជាមួយគ្នាបានឲ្យដឹងថា មុនពេលកើតុមេជាងឲ្យនារីគ្រោះឡើងទៅជាន់ទី៤ ហើយយកដែកគាស់(ដែកត្បែង)ទៅគាស់ដែកកញ្ច្រែងហើយម្នាក់ទៀតជាអ្នកចាំដាក់ដុំថ្មគាល់សំរាប់ចាក់បេតុង ប៉ុន្តែមិនដឹងជាយ៉ាងម៉េច ក៏របូតដែកគាស់នោះបណ្តាលឲ្យផ្ងាក្រោយធ្លាក់មកដល់ដីតែម្តង ហើយត្រូវបានជាងនិងមេការដឹកតាមម៉ូតូកង់បីទៅសង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែត ។ ប៉ុន្តែដោយស្ថានភាពជំងឺធ្ងន់ពេក នារីរងគ្រោះក៏ដាច់ខ្យល់ស្លាប់។
ក្នុងករណីនោះ ម្ចាស់ទីតាំងដូចជាមានកាបិទបាំងព័ត៌មាន ព្រោះកើតហេតុម៉ោង១០ព្រឹកហើយមិនបានរាយការណ៍ប្រាប់សមត្ថកិច្ចទេ លុះដល់ម៉ោង២និង៣០នាទីរសៀល ទើបប្រាប់សមត្ថកិច្ចឲ្យចុះមកពិនិត្យ។
ក្រោយមកសមត្ថកិច្ចជំនាញផ្នែកកោលស្យវិច្ច័យបានចុះមកពិនិត្យនៅទីតាំងកើតហេតុ និងចុះទៅពិនិត្យសពដល់មន្ទីរពេទកាលម៉ែតរួចបានសន្និដ្ឋានថា ពិតជាស្លាប់ដោយសារធ្លាក់ដោយខ្លួនឯងពិតប្រាកដមែន។
ក្រោយមកសមត្ថកិច្ចបានប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី ៕ តុង សីហា