ប៉ោយប៉ែតៈ ពលករខ្មែរ៣នាក់ រួចផុត ជីវិតពីអំពើបាញ់ប្រហារនៅលើទឹកដីថៃ ត្រូវសមត្ថកិច្ចថៃបញ្ជូនជាបន្តបន្ទាប់ពីខេត្តសុផាន់បូរី មកខេត្តស្រះកែវ និងបញ្ជូនដល់កម្ពុជា តាមរថយន្តទ្រុងតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលព្រឹកថ្ងៃទី១១ ខែមេសា ក្រោមការឃ្លាំមើល និងយកចិត្តទុកដាក់ពីមន្ត្រីស្ថានទូតកម្ពុជាប្រចាំក្រុងបាងកក ប្រទេសថៃ សហការជាមួយអង្គការ Labour Rigth Promotion Network ។
មកទីស្នាក់ការនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ប្រចាំការទទួលពលករផ្សារមង្គល ក្រុងប៉ោយប៉ែត ដើម្បីអោយរង់ចាំទូតខ្មែរប្រចាំក្រុងបាងកក និងអង្គការបណ្តាញមូលនិធិអនុវត្តលើកកម្ពស់ពលករប្រចាំប្រទេសថៃ ដែលធ្វើដំណើរមកតាមក្រោយ មកទទួលនៅទីស្នាក់ការ ដើម្បីជូនដំណើរជនរងគ្រោះទៅស្រុកកំណើតវិញ ដែលមានឈ្មោះដូចខាងក្រោម :
០១-ឈ្មោះ អុក យីម ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិពោន ឃុំគគីធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ (សាក្សី)
០២-ឈ្មោះ សន សារ៉ែន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិពោន ឃុំគគីធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ (សាក្សី)
០៣-ឈ្មោះ អិត ចក់ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិពោន ឃុំគគីធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ (ជនរងគ្រោះ)
តាមការបកស្រាយរបស់លោក ឈីវ ឆន្ទៈ មន្ត្រីលេខាទី០២ស្ថានទូតកម្ពុជាប្រចាំក្រុងបាងកកប្រទេសថៃប្រាប់អោយដឹងថាពលករទាំង០៣រួមមាន :
០១.ឈ្មោះអិតចក់ភេទប្រុសអាយុ២៨ឆ្នាំ (របួសបាក់ធ្មេញ ដោយគេបាញ់ធ្លុះបបូមាត់ខាងលេីទៅបៀមគ្រាប់ចំណុចកខាងក្រោយ)
០២.ឈ្មោះអុកយីមភេទប្រុសអាយុ៤៣ឆ្នាំ(រត់រួច)
០៣.ឈ្មោះសន សារ៉ែន ភេទប្រុស អាយុ៣២ឆ្នាំ (ស្នាក់នៅបន្ទប់)
ពួកគេទាំង០៣ជាពលករខុសច្បាប់ទៅធ្វេីការជាកម្មករចាំចំការអំពៅនៅខេត្តសុផាន់បូរី ប្រទេសថៃ ហើយមានពលករខ្មែរចំនួន០២នាក់ ត្រូវបានជនដៃដល់ជាជនជាតិថៃបាញ់ស្លាប់ ក្នុងចំណោមពលករ០៥នាក់ ពេលកំពុងជិះគោយន្តកន្ត្រៃសណ្តោងរ៉ឹម៉កមួយ ខណៈពួកគេទៅដាក់ជីអំពៅកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ ។ ជនរងគ្រោះទី០១ ខាងលើរបួស និងជនរងគ្រោះទី០២រត់រួចខ្លួន បន្ទាប់ពីពួកគេ០៥នាក់ទៅធ្វើការទីនោះ ។
ទោះយ៉ាងណា គេមិនបានប្រាប់អត្តសញ្ញាណអ្នកស្លាប់ទាំង២នោះទេ ក្រោយបញ្ហាកើតឡើង សពរងគ្រោះទាំង០២បានបញ្ជូនមកកម្ពុជាវិញហេីយ ។ ដោយឡែកពលករដែលរួចផុតជីវិតទាំង០៣នាក់ត្រូវបានសមត្ថកិច្ចថៃយកទៅសួរនាំនៅស្នងការដ្ឋាននគរបាលខេត្តសុផាន់បូរីដេីម្បីឡេីងក្តីនៅតុលាការ(ម្នាក់ព្យាបាលរបួស)០២នាក់គេសួរនាំ បន្ទាប់ពីរឿងក្តីត្រូវបានបិទបញ្ចប់កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧ ។
ពលករខាងលើត្រូវបានសមត្ថកិច្ចថៃបញ្ជូនទៅគុកសួនប្លូហើយថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ ត្រូវគេបញ្ជូនបន្តដល់ខេត្តស្រះកែវ និងបន្តដល់កម្ពុជា ។
ចំពោះជនសង្ស័យជាជនជាតិថៃនោះសមត្ថកិច្ចចាប់ខ្លួន ហើយបានកាត់ទោសរួចហើយ ចំពោះជនរងគ្រោះ និងសាក្សីត្រូវបានលេខាទី០២ទូតខ្មែរប្រចាំក្រុងបាងកក និងអង្គកាបានមកទទួលពលករទាំង០៣រូបពីស្នាក់ការជូនដំណេីរដល់ស្រុកកំណើត ដើម្បីការពារសុវត្ថិភាព ៕ វណ្ណា