ព័ត៌មានទាន់ហេតុការណ៍៖

មិនធ្លាប់មានពីមុនឡើយ ៣ប្រទេសសុំធ្វើជាម្ចាស់ផ្ទះ World Cup រួមគ្នា

ចែករំលែក៖

សហរដ្ឋអាមេរិក, កាណាដា និងប្រទេសម៉ិកស៊ីកូ បានប្រកាសថា ពួកគេនឹងការដេញថ្លៃស្នើសុំសិទ្ធិធ្វើម្ចាស់ផ្ទះរួមគ្នា សម្រាប់ World Cup ២០២៦។

ជាលើកដំបូងហើយដែលWorld Cup ឆ្នាំ ២០២៦ នឹងមានក្រុមចូលរួមចំនួន៤៨ប្រទេស ហើយបើការដេញថ្លៃជោគជ័យមែននោះមានន័យថា វាជាក៏លើកទីមួយដែលម្ចាស់ផ្ទះពានរង្វាន់បាល់ទាត់ពិភពលោកមានរហូតដល់៣ប្រទេស។ នៅក្នុងសំណើខាងលើគឺ អាមេរិកនឹងធ្វើម្ចាស់ផ្ទះចំនួន៦០ប្រកួត ខណៈកាណាដា និងម៉ិកសុីកូធ្វើម្ចាស់ផ្ទះម្នាក់១០ប្រកួត។ ប៉ុន្តែលទ្ធផលយ៉ាងណានឹងប្រកាសនៅឆ្នាំ២០២០ខាងមុខ។

គួររំលឹកថា អាមេរិកធ្លាប់ធ្វើម្ចាស់ផ្ទះ World Cup ម្ដងកាលពី ឆ្នាំ ១៩៩៤ដោយមានអ្នកចូលទស្សនាច្រើនជាងគេបង្អស់ក្នុងប្រវត្តិសាស្រ្ត World Cup, ប្រទេសម៉ិចសុីកូធ្លាប់ធ្វើម្ចាស់ផ្ទះកាលពីឆ្នាំ១៩៧០ និង១៩៨៦ ហើយកាណាដាធ្លាប់ធ្វើម្ចាស់ផ្ទះ World Cup ផ្នែកនារីកាលពីឆ្នាំ២០១៥ ៕ ដេវីត


ចែករំលែក៖