ក្លិបEvertonកំពុងតែព្យាយាមធ្វើយ៉ាងណាដើម្បីរក្សាខ្សែប្រយុទ្ធ Romelu Lukaku មិនឲ្យចាកចេញពីក្លិបនៅរដូវកាលក្រោយ ដោយដាក់តម្លៃខ្លួនកីឡាករ អន្តរជាតិបែលហ្សុិករូបនេះខ្ពស់កប់ពពករហូតដល់ទៅ១០០លានផោន ។
ខ្សែប្រយុទ្ធស្បែកខ្មៅ Romelu Lukaku ដែលកំពុងមានទម្រង់លេងល្អនៅ សល់កិច្ចសន្យារយៈពេល២ឆ្នាំទៀតលេងឲ្យក្រុម Everton ប៉ុន្តែរូបគេបានបញ្ជាក់យ៉ាង ច្បាស់ថា ចង់ទៅលេងឲ្យក្លិបណាដែលមានកៅអីនៅក្នុងក្របខ័ណ្ឌ Champions League។ទោះបីជាក្លិប Evertonខំបញ្ចុះបញ្ចូលយ៉ាងណាក៏ Lukaku មិនព្រមចុះកុងត្រាថ្មីឡើយ។
បច្ចុប្បន្នមានក្លិបអង់គ្លេស២គឺ Manchester United និង Chelsea កំពុងចាប់អារម្មណ៍ខ្លាំងទៅលើខ្សែប្រយុទ្ធLukakuដែលរកបាន២៤គ្រាប់នៅក្នុងរដូវកាលនេះ។ ប៉ុន្តែពួកគេប្រហែលជានឹងត្រូវគិតសាជាថ្មីម្តងទៀតចំពោះតម្លៃខ្លួនខ្ពស់កប់ពពកដូច្នេះ ។
ខាងក្រោមនេះគឺជាកីឡាករដែលរកគ្រាប់បាល់បានច្រើននៅក្នុងក្របខ័ណ្ឌអង់គ្លេស Premier League ៖
Player | Team | |||
R. Lukaku | Everton | 24 | 0 | 8 |
H. Kane | Tottenham | 20 | 4 | 8 |
A. Sánchez | Arsenal | 19 | 2 | 9 |
S. Agüero | Man City | 17 | 3 | 10 |
Diego Costa | Chelsea | 17 | 0 | 8 |
Z. Ibrahimović | Man Utd | 17 | 2 | 8 |
D. Alli | Tottenham | 16 | 1 | 8 |
J. Defoe | Sunderland | 14 | 5 | 9 |
E. Hazard | Chelsea | 14 | 2 | 7 |
J. King | Bournemouth | 13 | 2 | 7 |
S. Mané | Liverpool | 13 | 0 | 6 |
C. Benteke | Crystal Palace | 12 | 2 | 5 |
Heung-Min Son | Tottenham | 12 | 0 | 2 |
Roberto Firmino | Liverpool | 11 | 0 | 5 |
Llorente | Swansea | 11 | 0 | 5 |