ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស៤នាក់ត្រូវចាប់ខ្លួនក្រោយឃាតកម្មលើកីឡាករបាល់ទាត់ជម្រើសជាតិប៉ាណាម៉ា

ចែករំលែក៖

ប៉ូលិសរបស់ប្រទេសប៉ាណាម៉ាបានឲ្យដឹងថា មនុស្ស៤នាក់ត្រូវបានចាប់ខ្លួនជាប់ពាក់ ព័ន្ធនឹងឃាតកម្មបាញ់សម្លាប់កីឡាករជម្រើសជាតិ Amílcar Henríquez ។

សមាជិកក្រុមបាល់ទាត់ជម្រើសជាតិប៉ាណាម៉ាកីឡាករ Amilcar Henriquez វ័យ៣៣ឆ្នាំ ត្រូវបានឃាតកបាញ់ប្រហារក្បែរផ្ទះរបស់ខ្លួននៅក្រុង Nuevo Colónកាលថ្ងៃសៅរ៍សប្តាហ៍មុន ហើយបុរសវ័យ៣៦ឆ្នាំម្នាក់ទៀតឈ្មោះ Delano Wilson ក៏ត្រូវឃាតកបាញ់សម្លាប់ដែរ។

រហូតមកដល់ពេលនេះប៉ូលិសនៅពុំទាន់ដឹងពីមូលហេតុ នៃការបាញ់សម្លាប់នោះទេ ។ ប៉ុន្តែស្រ្តីវ័យ៧០ឆ្នាំម្នាក់ និងស្រ្តីវ័យជំទង់៣នាក់ទៀតត្រូវបានហាម ឃាត់មិនឲ្យចាកចេញពីប្រទេសឡើយដើម្បីឲ្យប៉ូលិសស៊ើបអង្កេតដោយសារតែស្រ្តីទាំង៤នាក់នោះរស់នៅផ្ទះជាមួយនឹងកីឡាករ Henriquez។

មុនពេលឃាតកបាញ់សម្លាប់កីឡាករ Henriquez ធ្លាប់លេងក្លិប Arabe Unido នៅប៉ាណាម៉ា និងលេងនៅក្លិបមួយចំនួនទៀតនៅប្រទេសកូឡុំប៊ី។ កីឡាកររូបនេះក៏ធ្លាប់ជាប់ជម្រើសជាតិប៉ាណាម៉ាចំនួន៧៥លើក ហើយប្រធានាធិបតីប៉ាណាម៉ាលោក Juan Carlos Varela បានអំពាវស្វែងរកយុត្តិធម៌ឲ្យគ្រួសារកីឡាករHenriquez ៕ ដេវីត


ចែករំលែក៖