ភ្នំពេញ៖ ក្រុមបឹងកេតអង្គរខិតខំការពារយ៉ាងណា ក៏នៅតែបន្តចាញ់ក្រុមក្រុម Johor Darul Ta’zim (JDT) របស់ម៉ាឡេស៊ី ក្នុងលទ្ធផល៣ទល់០ដដែល ក្នុងការប្រកួតបាល់ទាត់វគ្គជម្រុះពូលF ជើងទី២នៃពានរង្វាន់លំដាប់ទី២ប្រចាំទ្វីបអាស៊ី (AFC Cup 2017) ជាក់ស្តែងកាលពីយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ ក្រុមបឹងកេតអង្គរលេងចាញ់ក្រុម JDT ជាលើកទី២ម្តងទៀតនៅលើទឹកដីរបស់ខ្លួន។
ក្រុមJDTរបស់ម៉ាឡេស៊ី ទទួលបានជ័យជំ្នះលើកក្រុម បឹងកេតអង្គររសប់កម្ពុជា រកបានគ្រាប់បាល់ ដោយកីឡាករMuhamad Safawi នៅនាទី៨ ខណៈមិត្តរួមក្រុមរបស់គេកីឡាករ Muhamad Nazmi Faiz រកបាន១គ្រាប់បន្ថែមគ្រាប់ នៅនាទី២៦ មុនចប់តង់ទី១ ធ្វើក្រុមបឹងកេតអង្គរចាញ់ក្នុងលទ្ធផល២ទល់សូន្យត្រឹម៤៥នាទីវគ្គទី១។ទោះបីយ៉ាងណាក៏ក្រុមបឹងកេតអង្គរមិនរក្សាលទ្ធផល២ទល់សូន្យ ចំពោះការប្រកួតរយៈពេល៤៥នាទីនៃវគ្គទី២ ធ្វើឲ្យរបូតគ្រាប់បាល់ទៅក្រុមJDTសាជាថ្មីម្តងទៀតគឺគ្រាប់ទី៣ នៅនាទី៩០ ដោយបញ្ចូលទីក្រុមបឹងកេតអង្គរកម្ពុជាដោយកីឡាករ G. Guerra។
គួរបញ្ជាក់ថា ក្នុងពូលFនេះ ក្រៅពីក្រុមបឹងកេតអង្គរ បើកទ្វារពហុកីឡដ្ឋានជាតិទទួលក្រុម Johor Darul Ta’zimរបស់ម៉ាឡេស៊ី ក៏មានក្រុម Magwe ត្រូវបើកទ្វារកីឡដ្ឋាន Thuwunna Stadium របស់ខ្លួន ទទួលក្រុម Global FC នៅក្នុងថ្ងៃជាមួយគ្នានេះផងដែរ។ ជាលទ្ធផលក្រុមម្ចាស់ផ្ទះសុទ្ធតែលេងចាញ់ក្រុមភ្ញៀវ។ សម្រាប់ប្រកួតចុងក្រោយរបស់ក្រុមបឹងកេតអង្គរ គឺត្រូវទៅលេងបិទពូលជាមួយក្រុម Global FC នៅប្រទេសហ្វុីលីពីន នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ នៅកីឡដ្ឋាន Rizel Memorial ។
ចំណែកចំណាត់ថ្នាក់បណ្តោះអាសន្នក្នុងពូល F នេះក្រុម Global FC របស់ហ្វុីលីពីន ឈរកំពូលតារាងមាន១២ ពិន្ទុ តាមពីក្រោយដោយក្រុម JDT របស់ម៉ាឡេស៊ី មាន១០ពិន្ទុ ហើយបឹងកេតអង្គរ របស់កម្ពុជាឈរលេខ៣ មាន៤ពិន្ទុ និងក្រុម Magwe របស់មីយ៉ាន់ម៉ា មិនទាន់មានពិន្ទុនៅឡើយ ៕ សារីម