ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋស្នើក្រសួងរ៉ែ និងថាមពលឲ្យបពា្ឈប់អាជ្ញាប័ណ្ណក្រុមហ៊ុនចំនួនបី ដែលកាយថ្មភ្នំចំបាប់ប៉ះពាល់ការរស់ពួកគាត់

ចែករំលែក៖

ខេត្តតាកែវ៖ ពលរដ្ឋស្ទើតែមួយស្រុកបាទី បានស្នើសុំឲ្យក្រសួងរ៉ែ និងថាមពលជួយបញ្ឈប់អាជ្ញាប័ណ្ណរបស់ក្រុមហ៊ុនចំនួនបី ដែលកំពុងធ្វើសកម្មភាពកាយថ្មភ្នំចំបាប់ធ្វើអាជីវកម្ម ។

ក្រុមពលរដ្ឋបានលើសឡើងថា ក្រុមហ៊ុនដែលកំពុងធ្វើសកម្មភាពកាយថ្មភ្នំចំបាប់ទាំងបីនោះ មានឈ្នោះ ១ ក្រុមហ៊ុនច្រាយគង់ ២ ក្រុមហ៊ុនអាយ ស៊ី ប៊ី(ICB) ៣ ក្រុមហ៊ុនកូរ៉េ(JE) ដែលសព្វថ្ងៃកំពុងធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេង ដែលមិនខ្វល់ពីផលប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់ ។

តាមសេក្តីរាយការណ៍បន្តទៀតថា ទីតំាងខាងលើសិ្ថតនៅលើភ្នំចំបាប់ ឃុំត្មោត ស្រុកបាទី ខេត្តតាកែវ។

ពលរដ្ឋបានលើឡើងថា ពួកគាត់ទ្រាំនៅលែងបានទៀតហើយ បើក្រុមហ៊ុននេះ នៅតែបន្ត ។ ពួកគាត់ថា ក្រុមហ៊ុនមិនគោរពតាមកិច្ចសន្យាជាមួយប្រជាពលរដ្ឋគឺ ក្រុមហ៊ុនសន្យាថា ធ្វើផ្លូវឲ្យបានស្អាតមិនឲ្យហ៊ុយចូលផ្ទះប្រពលរដ្ឋនៅពេលបំផ្ទុកថ្មភ្នំម្តងៗ មិនឲ្យមានជាតិរំសេវហូរចូលស្រះទឹក ដែលពួកគាត់កំពុងប្រើប្រាស់រួម មិនឲ្យមានសម្លេងរំខាតធ្វើសកម្មភាពពីម៉ោង 7:00 ព្រឹក ដល់ម៉ោង19:00 តែក្រុមហ៊ុនទាំងបីខាងលើ ធ្វើមិនបាននោះទេ។ ដោយទឹកស្រះប្រើមិនកើតគឺ ផ្ទុកទៅដោយជាតិរំសេវ ផ្លូវខូច ហ៊ុយ សម្លេងផ្ទុះខ្លាំងៗ ប្រេះផ្ទះសម្បែងរបស់ពួកគាត់ ដូច្នេះពួកគាត់សម្រេចបិទផ្លូវមិនឲ្យមានរថយន្តចូលទិញថ្មរបស់ក្រុមហ៊ុនខាងលើទៀតទេ និងស្នើសុំឲ្យក្រសួងរ៉ែ និងថាមពលបញ្ឈប់អាជ្ញាប័ណ្ណក្រុមហ៊ុនទាំងនេះ។

ជុំវិញករណីខាងលើលោក ផេង វុធ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តតាកែវបានឲ្យដឹងថា ពលរដ្ឋមានសិទ្ធិស្នើសុំបិទអាជ្ញាប័ណ្ណតាមរយះស្រុកខេត្ត ឬក៏មន្ទីរខេត្ត របស់លោកក៏បាន ឬមួយក៏ស្នើសុំទៅក្រសួងរ៉ែ និងថាមពលដោយផ្ទាស់ក៏បាន ៕ ភ្នំដា


ចែករំលែក៖