ខេត្តកំពង់ស្ពឺ៖ យុវជនម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ខណៈនាំគ្នាទៅជីកដីរកសត្វ ហើយពេលកំពុងជីកដីនោះស្រាប់តែបាក់ដីសង្កត់ពីលើបណ្តាលឲ្យថប់ដង្ហើបស្លាប់តែម្តង ។
សេចក្តីរាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង២០និង១០នាទី ថ្ងៃទី២០ ខែមេសា ឈ្មោះ ចិក វុធថៃ ហៅម៉ាប់ ភេទប្រុស អាយុ១៥ឆ្នាំ, ឈ្មោះ ស័យ សុខខេវ ភេទប្រុស អាយុ ១៧ឆ្នាំ,ឈ្មោះ ធឿន សំរិត ភេទប្រុស អាយុ ១៦ឆ្នាំ និងឈ្មោះ ប៉ិច ធីនីន ភេទប្រុស អាយុ ១៥ឆ្នាំ មានទីលំនៅភូមិតាកេរ្តិ៍ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បាននាំគ្នាទៅជីករកសត្វ (កាដេដី) នៅចំណុចដីច្រាំបាក់ ការដ្ឋានខ្សាច់ ស្ថិតនៅក្នុងភូមិព្រៃកោះ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅពេលកំពុងជីក ស្រាប់តែដីបាក់សង្កត់ពីលើ ឈ្មោះ ចិក វុធថៃ បណ្តាលឲ្យថប់ដង្ហើម ស្លាប់នៅនឹងកន្លែងកើតហេតុ និងឈ្មោះ ស័យ សុខខេវ បានរងរបួសស្រាល ចំណែកពីរនាក់ទៀតពុំមានរងរបួសទេ ។
ក្រោយកើតហេតុ ជំនាញបានចុះត្រួតពិនិត្យកន្លែងកើតហេតុឃើញមានស្នាមបាក់ដីពិតប្រាកដមែន ៕