ព័ត៌មានទាន់ហេតុការណ៍៖

ការបណ្ដុះ​ផ្សិតមិនចាំបាច់ចំណាយដើមទុនធំប៉ុន្មាន​ទេ

ចែករំលែក៖

ខេត្តសៀមរាប៖ ការបណ្ដុះ​ផ្សិត​ មិន​ចាំបាច់​ចំណាយ​ដើម​ទុន​ធំ​ប៉ុន្មាន​ទេ ព្រោះ​យើង​អាច​ជ្រើស​រើស​តាម​ខ្នាត គឺ​ខ្នាត​តូច ខ្នាត​កណ្ដាល ខ្នាត​ធំ ខ្នាត​តូច​ត្រឹម​៣០០$ ខ្នាតកណ្តាល​៦០០$​ និង​ខ្នាតធំ​៣០០០$ ​ទៅ​តាមការ​ជ្រើស​រើស​របស់​លោក​អ្នក ។ ចំពោះ​ប្រជា​ពល​រដ្ន​ស្រុក​ស្រែ​ចំ​ការ ដែល​ទំ​នេរ​ពីរ​ការ​ធ្វើស្រែ​ចំការ​ អាច​ជ្រើស​រើសការ​បណ្ដុះ​ផ្សិត​នេះ​ ដើម្បើ​ជួយ​គ្រប់​គ្រង​ថវិកាក្នុង​ការ​ចំ​ណាយ​ប្រ​ចាំ​ថ្ងៃបាន​យ៉ាង​ងាយ​ស្រួល ​ព្រោះ​អាច​ជួយ​លើក​ស្ទួយ​ជីវភាព​បាន​មួយកំរិត​ធំ ​ដោយ​គ្រាន់​តែ​ចេះ​ពីរ​របៀប​បណ្ដុះ​ផ្សិត​អោយ​បាន​ច្បាស់លាស់ ជៀសវាងការខាតបង់​ប្រាក់​កាស​ឥត​ប្រ​យោជន៍ ។

ដូច្នេះ​បង​ប្អូន​ប្រជា​ពល​រដ្ន​ដែល​ចង់​ចេះ​ការ​បណ្ដុះ​ផ្សិត​ត្រូវ​ចង់​ចាំថា ជា​ដំបូងយើង​យក​អាចម៍​រណា​ដើម​កៅ​ស៊ូមក​លាយ​ជា​មួយ​កំ​បោរ ជីអៀរ៉េ កន្ទក់ ជ្រយ​អោយ​សព្វរួច​ផ្អាប់​ទុក​រយះ​ពេល៣,៤​ថ្ងៃបន្ទាប់មក​ច្រក​ដាក់​ក្នុង​ស្បោងតូចៗអោយ​បាន​ច្រើនហើយ​យក​ទៅ​ជំ​ហុយក្នុង​ឡ​រយះ​ពេល​១២ម៉ោងដើម្បី​អោយ​បែក​ញើសសព្វពេញ​ថង រួច​រើ ​យក​ចេញ​មក​ក្រៅ​ទំ​រៀប​ជា​ជួរទុក​អោយ​ត្រជាក់ ទើប​យើង​រ៉ោយ​មេ​​ដែលជា​ល្បាយគ្រាប់ស្រូវ​ដែលគេ​បាន​ត្រាំលាយ​ផ្អាប់សំ​រាប់​រ៉ោយ​តាម​ថង​នីមួយ​ៗ១០ទៅ​១៥គ្រាប់​ក្នុង​មួយ​ថង ក្រោយ​មក​គេ​យក​ក្រដាស​មកបិត​អោយ​ជិតគ្រប់​ថងរក្សា​ទុក​អោយ​ចេញ​ញើសពណ៍​ស ពេញតួរ​ថងទើបយក​មក​ទំ​រៀប​ក្នុង​រោងជា​ជួរហើយចោះរន្ធតូចៗសំរាប់អោយ​ផ្សិត​ដុះដោយដាក់ក្រោម​កំ​ដៅ​ថ្ងៃដែល​ប្រក​ស្បៃគ្រប​ពីរ​លើហាម​ដាក់​ក្រោម​កំ​ដៅ​ផ្ទាល់អាច​ក្ដៅខ្លាំង​នាំ​អោយ​ខូច​ផ្សិត​ដុះ​មិន​ល្អ និង​ត្រូវស្រោច​ទឹក​អោយ​បាន​៣ដង​ក្នុង​មួយ​ថ្ងៃ ក្នុង​រយះ​ពេល​១០ទៅ​១២ថ្ងៃផ្សិត​និង​ចាប់​ផ្ដើម​ដុះជា​បណ្ដើៗក្នុង​១យប់១ថ្ងៃផ្សិត​អាច​ធំ​ពេញ​រូប​រាងអាច​ដក​យក​ទៅ​លក់​បាននិង​អាចប្រមូល​ផល​រយះ​៥ទៅ​៦​ខែទៅ​តាម​ទំ​ហំ ដូច្នេះ​យើង​ដឹង​ហើយ​ថា​ការ​ចំ​ណាយ​ថវិការ​តែ​ម្ដង​អាច​ប្រ​មូល​ផល​បាន​៥​ទៅ​៦​ខែឯណោះ។

នេះ​ជា​ចំ​ណេះ​ដឹង​មួយ​សំរាប់​បង​ប្អូន​ប្រ​ជា​ពល​រដ្នដែលទំនេរ​ពុំ​សូវ​មាន​ការ​ងារ​ធ្វើគួរ​ជ្រើស​រើ​ស​ចំ​ណេះ​ដឹង​នេះ​យក​ទៅ​អនុវត្ត​ន៍​​ជៀស​វាង​ការ​និរទេសខ្លួន​ចេញ​ក្រៅ​ប្រទេស​ ដែល​ផ្សង​និង​គ្រោះ​ថ្នាក់​គ្រប់​បែប​យ៉ាង ដែល​រាជ​រ​ដ្ឋា​ភិ​បាលកំពុង​តែ​យក​ចិត្ត​ទុក​ដាក់យ៉ាង​ខ្លាំង​ទៅ​លើ​ជីវភា​ព​រស់​នៅ​របស់ប្រ​ជា​ពល​រដ្ន​ជាបណ្ដើៗដើម្បី​លុប​បំ​បាត់​ភាព​ក្រី​ក្រតាម​រយះ​អង្កការក្នុង​ស្រុកនិង​​ក្រៅស្រុក​ដោយ​ពុំ​ទាន់​គ្រប់គ្រាន់នៅ​ឡើយ ៕ ប៊ុន រិទ្ធី


ចែករំលែក៖