ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌច្បារអំពៅបញ្ចប់បញ្ហាហ្មងសៅនៅផ្សារព្រែកឯង

ចែករំលែក៖

ភ្នំពេញ៖ ជាច្រើនឆ្នាំមកហើយ ដែលអាជ្ញាធរខណ្ឌច្បារអំពៅទទួលរងនូវការរិះគន់ ពីមហាជនមិនសំចៃមាត់ ករណីប្រជាពលរដ្ឋយកផ្លូវជាតិលេខ១ ធ្វើជាកន្លែងលក់ដូរនៅចំនុចផ្សារព្រែកឯង បង្កការកកស្ទះចរាចររៀងរាល់ថ្ងៃ បាត់បង់សណ្តាប់ធ្នាប់ និងប៉ះពាល់បរិស្ថាន ។

ក្រោយពីមហាជនរិះគន់ បានធ្វើអោយ អាជ្ញាធរខណ្ឌ រិះរកគ្រប់មធ្យោបាយដើម្បីដោះស្រាយបញ្ហា ប្រឈមនៅតំបន់ផ្សារព្រែកឯងក្រោមយុទ្ធសាស្ត្រក្តៅផង ត្រជាក់ផង ។

ការខិតខំប្រឹងប្រែងរបស់ អាជ្ញាធរមួយរយៈចុងនេះ បានធ្វើអោយក្រុមការងារ ដែលទៅរៀបចំសណ្តាប់ទទួលរងនូវពាក្យសំដីត្រគោះបោះបោកពីសំណាក់អ្នកលក់ដូរលើចិញ្ចើមផ្លូវជាតិលេខ១ ។ ទោះជាជួបនូវការវាយប្រហារដោយពាក្យសំដីយ៉ាងណាក៏ដោយ គណៈ បញ្ជាការឯកភាពខណ្ឌនៅតែបន្តចុះមករៀបចំសណ្តាប់ធ្នាប់ផង និងណែនាំអោយ អ្នកលក់ ដូរបានយល់ដឹងពីហានិភ័យខ្ពស់នៃគ្រោះថ្នាក់ចរាចរដែលអាចកើតឡើងជាយថាហេតុផង ។ ការព្យាយាមរបស់ គណៈ បញ្ជាការឯកភាពខណ្ឌរយៈពេលជិត១ឆ្នាំនេះ បានធ្វើអោយ សណ្តាប់ធ្នាប់ និងបរិស្ថាននៅតំបន់ផ្សារព្រែកឯងមានភាពល្អប្រសើរឡើងវិញ ក្រោមការ ដឹកនាំផ្ទាល់ពីលោកអ៊ាង ស៊ីផានអភិបាលខណ្ឌច្បារអំពៅ ដើម្បីចាត់វិធានការទៅលើ អ្នកយកផ្លូវជាតិលេខ១ធ្វើជា កន្លែងលក់ដូរ និងម្ចាស់ដីដែល គិត តែពីប្រយោជន៍ផ្ទាល់ខ្លួន យកលុយពីអ្នកលក់ដូរលើចិញ្ចើមផ្លូវជាតិ ដោយសម្អាង ថា លក់នៅលើដីមុខផ្ទះរបស់ ខ្លួន ។

ដូចការរំពឹងទុក ពេលនេះ បញ្ហាប្រឈមនៅតំបន់ផ្សារព្រែកឯងត្រូវបានបញ្ចប់ភាពអណាធិបតេយ្យហើយ បន្ទាប់គណៈបញ្ជាការឯកភាពខណ្ឌបានចាត់វិធានការតឹងរឹងទៅលើម្ចាស់ដីដែលទទួលផលពីអ្នកលក់ដូរ ដោយកំណត់ព្រំ ប្រទល់អោយដាក់តាំងលក់ទំនិញ ហាមមិនអោយលក់ នៅលើផ្លូវតទៅទៀតឡើយ ដោយអាជ្ញាធរបានបោះបង្គោលកំណត់ព្រំអោយដាក់លក់ និងសរសេរអក្សរក្នុងន័យ ពញ្ញាក់អារម្មណ៍អោយអ្នកលក់ដូរភ្ញាក់រលឹកដោយខ្លួនឯង ។

ដល់ថ្ងៃកំណត់ចុងក្រោយ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ គណៈបញ្ជាការឯក ភាពខណ្ឌដឹកនាំដោយលោកថេង សុថុល អភិបាលរងខណ្ឌ ច្បារអំពៅ បានចុះទៅណែនាំ សារជាថ្មីអោយអ្នកលក់ដូរនៅផ្សារព្រែកឯងបញ្ឈប់ការលក់ដូរលើផ្លូវជាតិលេខ១តទៅទៀត ។

នៅចំពោះមុខអ្នកលក់ដូរ លោកថេង សុថុល បញ្ជាក់ ប្រាប់អាជីវករដូច្នេះថា “កន្លងមកមានមតិរិះគន់ពីមហាជនថា ការចុះមករៀបចំសណ្តាប់ធ្នាប់នៅផ្សារព្រែកឯងដូចវែកចកឥញ្ចឹង តែចាប់ពីពេលនេះតទៅយើងលែងវែកចកទៀតហើយ គឺរួមគ្នាលើកយកចកចេញវិញ” បញ្ហានេះយើងធ្វើទៅបានគឺផ្តើមចេញពីការខិតខំប្រឹងប្រែងរបស់គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅដោយមានការចូលរួមប្រកបដោយឆន្ទះពីអ្នកលក់ដូរនិងម្ចាស់ដី ។ ទម្រាំតែយើងរៀបចំសណ្តាប់នៅផ្សារព្រែកឯងបានល្អប្រសើរដូចថ្ងៃនេះក្រុមការងារបានរិះ រកគ្រប់មធ្យោបាយ ដើម្បី បញ្ចៀសពីមតិរិៈគន់របស់មហាជនគ្រប់មជ្ឈដ្ឋាន ។ បន្ទាប់ពីរៀបចំសណ្តាប់ធ្នាប់នៅផ្សារព្រែកឯងរួចរាល់ហើយ គណៈបញ្ជាការឯកភាពនិងបន្តចុះទៅរៀបចំសណ្តាប់ធ្នាប់នៅមុខផ្សារច្បារអំពៅ និងផ្សារចាម នៅព្រែកប្រាបន្តទៀត ។

លោកអភិបាលរងបាន បន្តថា ” អ្នកថាមិនដូចអ្នកធ្វើ នោះទេ” ទោះជាជួបនូវបញ្ហាប្រឈមយ៉ាងណាក៍ដោយ ក៍ត្រូវតែធ្វើដែរតែបញ្ហាសណ្តាប់ធ្នាប់សាធារណៈ និងបរិស្ថាននេះមិនអាជ្ញាធរធ្វើតែម្នាក់ឯងទៅរួចនោះទេ គឺទៀមទារ អោយមានការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ទើបមានប្រសិទ្ធភាព ៕ សណ្តោស


ចែករំលែក៖