ព័ត៌មានទាន់ហេតុការណ៍៖

មានប្រពន្ធកូន៤នាក់ទៅហើយ នៅឡើយលួចស្រឡាញ់បងថ្លៃ រហូតកើតរោគប្រចណ្ឌដុតផ្ទះឆេះម៉ត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសមានចិត្តចង្អៀតចង្អល់ម្នាក់ត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលប្រម៉ោយ និងអធិការដ្ឋាននគរបាលស្រុកវាលវែងអះអាងថា មានប្រពន្ធ និងកូនស្រីប្រុសរហូតចំនួន ៤នាក់ក្នុងបន្ទុកគ្រួសារ ហ៊ានលួចសុំស្នេហ៍ពីបងថ្លៃ ក្រោយប្តីស្រ្តីដែលមានវ័យចំណាស់ហើយគាត់បានសុំប្រពន្ធគាត់ទៅបួសប៉ុន្មានឆ្នាំហើយនោះ រហូតមានការប្រចណ្ឌជាមួយអ្នកផ្សេងឈានដល់ដុតផ្ទះបងថ្លៃឆេះម៉ត់ ក៏ត្រូវបានសមត្តកិច្ចនគរបាលចាប់បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបំពេញសំណុំឯកសារបន្តនីតិវិធី។

ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោងជាង១៣ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិផ្ចឹកជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

តាមការបញ្ជាក់ពីលោក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលប្រម៉ោយ និងលោក វរសេនីយ៍ត្រី ធាង ឡេង អធិការនគរបាលស្រុកវាលវែងបានឲ្យដឹងតាមទូរស័ព្ទនារសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ថា ជនបង្កដែលដុតផ្ទះបងថ្លៃត្រូវបានចាប់ខ្លួនឈ្មោះ អៀង ចិន ភេទប្រុស អាយុ ៣៨ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ ឃុំកើតហេតុខាងលើ មានប្រពន្ធ និងកូនស្រីប្រុសរហូតចំនួន៤នាក់ក្នុងបន្ទុកគ្រួសារ ចំណែកម្ចាស់ផ្ទះ(បងថ្លៃ)ត្រូវបានគាត់(អៀង ចិន)ដុតឆេះម៉ត់ឈ្មោះ រួម សុខនឿត ភេទស្រី អាយុ ៤០ឆ្នាំ បច្ចុប្បន្ន គ្មានប្តីគ្មានកូន រស់នៅក្បែរគ្មាជនបង្ក(ប្អូនថ្លៃ) ស្ថិតក្នុងភូមិផ្ចឹកជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ហើយផ្ទះដែលដុតឆេះម៉ត់ រួមទាំងសម្ភារនោះសង់អំពីឈើ រនាបក្រាលក្តារ ជញ្ជាំងបាំងក្តារ ដំបូលប្រក់ស័ង្កសី ទំហំ៥ម៉ែត្រ គុណនឹង៧ម៉ែត្រ ។

ប្រភពខាងលើបន្តថា ក្រោយកើតហេតុកម្លាំងបានចុះដល់កន្លែង ដើម្បីប្រមូលចាប់យកវត្ថុតាងនានាជុំវិញទីនោះ លទ្ធផល៖ ឃើញថា មូលហេតុ ជនបង្កមានចេតនាដុតកម្ទេចចោលតែម្តង ព្រោះខ្លួនបានលួចស្រឡាញ និងធ្លាប់សុំសេចក្តីស្នេហាពីបងថ្លៃ(រួម សុខនឿត)នេះផងដែរ បន្ទាប់ពីប្តីស្រ្តីជាបងថ្លៃគាត់មានវ័យចំណាស់ ៧០ឆ្នាំប្លាយ ហើយទៅបួសនៅ វត្តផ្ចឹកជ្រុំ នៅក្បែរនេះប៉ុន្មានឆ្នាំហើយ ហើយការដែលផ្ទុះហិង្សានេះឡើងដោយមានអ្នកផ្សេង មកសុំស្នាក់នៅផ្ទះបងថ្លៃ រកសុីអារឈើ ទើបគាត់(អៀង ចិន)មានចិត្តប្រចណ្ឌ មួរម៉ៅក្នុងខ្លួនរករឿងប្រពន្ធកូន បងថ្លៃស្ទើររាល់ថ្ងៃ ព្រោះតែគាត់មិនចង់ឲ្យបងថ្លៃរូបនេះមានប្តីនោះឡើយ និយាយរូមគាត់ចង់ឱបក្រសោបទាំងប្អូន ទាំងបងតែម្តង ។

ប្រភពដដែលខាងលើបន្តទៀតថា ជនបង្កត្រូវបានបញ្ជូនខ្លួនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ហើយ បើទោះជាបងថ្លៃ(ម្ចាស់ផ្ទះ)សុំឲ្យនគរបាលស្រុកមិនបាច់បញ្ជូនប្អូនថ្លៃ(ជនបង្ក)នោះក៏ដោយ ព្រោះគាត់មានចិត្តអាណិតអាសូរប្អូនស្រី និងក្មួយៗរបស់គាត់ នារសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ដើម្បីបំពេញនីតិវិធីបន្ត ៕ ប៉ឹម ពិន


ចែករំលែក៖