ខែ្សបម្រើសញ្ជាតិបារាំងកីឡាករ Paul Pogba ត្រូវបានជាប់ជាកីឡាករបញ្ជូនបាល់បានជោគជ័យ ជាងកីឡាករណាៗទាំងអស់ ក្នុងក្របខ័ណ្ឌ Premier League នារដូវកាលនេះ ដោយទើបតែយកឈ្នះកីឡាករ Jordan Henderson ពេលលេងទល់នឹង Chelsea ។
ក្រោយយកឈ្នះ Chelsea ក្នុងលទ្ធផល២ទល់នឹង០ កីឡាករសញ្ជាតិបារាំងរូបនេះ បានប៉ះបាល់បានចំនួន២.០៧១ដង ស្របពេលដែល Henderson បានប៉ះបាល់ចំនួន២.០៥៧ដង ពោលគឺគិតមធ្យមភាគ គឺ Pogba ប៉ះ៧៤ដង ក្នុងមួយប្រកួតឲ្យ Man Utd ។
នៅក្នុងការបញ្ជូនបាល់នេះគឺ Pogba បានបញ្ជូនបាល់បំផ្លោងពីចម្ងាយចំនួន១៥៦ដង បញ្ជូនបាល់កាត់ចំនួន៣៨ដង និងបញ្ជូនបាល់ទៅមុខចំនួន២៦ដង ដែលភាគច្រើនប៉ះទៅឲ្យកីឡាករ Zlatan Ibrahimovic និង Marcus Rashford ៕ ដេវីត