លោក ពូទីន ជាមេដឹកនាំ ដែលមានឥទ្ធិពលបំផុតនៅលើពិភពលោក អាចធ្វើឲ្យប្រទេសរុស្ស៊ី មានមុខមាត់ មានឥទ្ធិពលកាន់តែខ្លាំងឡើង។ ពលរដ្ឋរុស្ស៊ី នៅទីក្រុងមូស្គូមានមោទនភាពយ៉ាងខ្លាំង ទៅលើលោក ពូទីន ដែលជាមេដឹកនាំល្អ ជាវីរបុរសជាតិ ។
ប៉ុន្តែ ទន្ទឹមនឹងកិត្តិយសលើឆាកអន្តរជាតិ លោកពូទីន ក៏បានធ្វើឲ្យពលរដ្ឋជាច្រើន ពិសេសគឺអ្នកក្រ មិនសប្បយចិត្តឡើយ ដោយសារតែមានគម្លាត់កាន់តែខ្លាំង រវាងអ្នកមាន នឹងអ្នកក្រ ។ ចំណុចទាំងនោះហើយ ដែលជាហេតុធ្វើឲ្យពលរដ្ឋមួយចំនួនធ្វើបាតុកម្មប្រឆាំងលោក ពូទីន ។
តាមលទ្ធផលនៃការស្ទង់មតិដែលបានប្រកាសកាលពីថ្ងៃទី២៥ ខែមេសា បានបង្ហាញឲ្យឃើញថា ពលរដ្ឋរុស្ស៊ីចំនួន៦៨ភាគរយ បាននិយាយថា អសមត្ថភាពរវាងអ្នកមាន នឹងអ្នកក្របានកើនឡើងខ្លាំង ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ស្របពេលជាមួយនឹងការធ្លាក់ចុះនៃស្តង់ដារ ក្នុងការរស់នៅរបស់ពួកគេ ។
ចំណែកប្រទេសជាអតីតសមាជិកសហភាពសូវៀតដទៃ ចំនួន៤ទៀត ដែលត្រូវបានស្ទង់មតិដោយកាសែត Gallup គឺមានចំនួនភាគរយ នៃប្រជាជនខ្ពស់ដែលនិយាយថា អសមត្ថភាពរវាងអ្នកមាន នឹងអ្នកក្រ បានកើនឡើង ហើយប្រទេសទាំងនោះគឺអាមេនី មានចំនួន៧៩ភាគរយ អ៊ុយក្រែនមានចំនួន៧៧ភាគរយ ម៉ូលដូវ៉ាមានចំនួន៧៧ភាគរយ និងលីទុយអានីមានចំនួន៧៥ភាគរយ ។
គួរបញ្ជាក់ផងដែរថា លទ្ធផលនៃការស្ទង់មតិរបស់ Gallup គឺផ្អែកទៅលើការសម្ភាស ទល់មុខគ្នាផ្ទាល់ ដែលបានចាប់ធ្វើឡើង ពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០១៦ ជាមួយនឹងពលរដ្ឋរុស្ស៊ីដែលមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ ៕ ម៉ែវ សាធី