ភ្នំពេញ៖ លោកអ៊ឹត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា ៖ ប្រធានមន្ទីរ ការងារ រាជធានីភ្នំពេញ ដែលទើបនិងឡើងកាន់ដំណែងថ្មី ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ខ្ពស់លើការងារ ដែលថ្នាក់លើប្រគល់ជូន ដើម្បីបន្តនិរន្តរភាពការងារនេះឲ្យស្រប ទៅតាមទំនុកចិត្តថ្នាក់លើប្រគល់ជូន សម្រាប់រួមចំណែកអភិវឌ្ឍន៍រាជធានីភ្នំពេញ ឲ្យកាន់តែរីកចម្រើន ។
លោក អឹត សំហេង បានជំរុញបែបនេះ ខណៈលោក ចូលរួម ជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់តំណែង ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៧ មេសា ឆ្នាំ២០១៧ ។
លោកអ៊ឹត សំហេង បានលើកឡើងថា ក្នុងនាមជាប្រធានមន្ទីរថ្មី លោកត្រូវផ្តល់កិច្ចសហការល្អជាមួយ បណ្តាក្រសូង ស្ថាប័ន អង្គភាពរដ្ឋ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពជំនាញដទៃទៀត និងអង្គការសង្គម ស៊ីវិល វិស័យឯកជន ជាពិសេសត្រូវចូលរួមអនុវត្តការងារឈរលើគោលការណ៍ រដ្ឋបាលឯកភាព ប្រកបដោយស្នារតីសាមគ្គី មិត្តភាព, ឯកភាពផ្ទៃក្នុងឲ្យកាន់តែល្អប្រសើរ ដើម្បីលើកកម្ពស់កិត្យានុភាពអង្គភាពរបស់ខ្លួន ក៏ដូចជារដ្ឋបាលរាជធានី ភ្នំពេញទាំងមូល ហើយយើងទាំងអស់គ្នា ត្រូវចាត់ទុកថា សាមគ្គីផ្ទៃក្នុង គឺជាកត្តាជ័យជម្នះគ្រប់ភារកិច្ច ។
លោក ឃួ ង ស្រេង អភិបាលរង រាជធានី ភ្នំពេញ បានបញ្ជាក់ថា ៖ ប្រធាន មន្ទីរ ដែល តែងតាំង ថ្មី ត្រូវ បង្កើន ប្រសិទ្ធភាព ការងារ និង ការទទួលខុសត្រូវ ខ្ពស់ ក្នុង ការងារ ដោយ ត្រូវ បញ្ចេញ ឲ្យ អស់នូវចំណេះដឹង សមត្ថភាព លទ្ធភាព ជាពិសេស ត្រូវ ចេះ ស្វែងយល់ ឲ្យ បាន ស៊ីជម្រៅ ។
ពាក់ព័ន្ធ លិខិតបទដ្ឋាន គតិយុត្តិ និង រដ្ឋបាល ថ្នាក់ក្រោម ជាតិ សមត្ថភាព ជំនាញ បច្ចេកទេស និង ការដឹកនាំ អង្គភាព ឲ្យ ដំណើរការ ការងារ ប្រព្រឹត្តទៅ ដោយ រលូន នឹង ពិតជា បាន ឆ្លើយ ទៅនឹង តម្រូវ ការងា ថ្មីៗ ក៏ដូចជា របស់ ក្រសួង ការងារ និង រាជធានី ភ្នំពេញ ប្រកបដោយ ប្រសិទ្ធភាព ខ្ពស់ ។ លោកបានបន្តថា៖ ក្នុងនាម លោក ជា ប្រធាន មន្ទីរ ថ្មី ត្រូវមាន កិច្ចសហការ ល្អ ជាមួយ ក្រសួង ស្ថាប័ន អង្គការ សង្គម ស៊ីវិល និង វិស័យ ឯកជន ជាពិសេស ត្រូវ ចូលរួម អនុវត្តន៍ ការងារ ដោយ ឈរលើ គោលការណ៍ ឯកភាព សាមគ្គីភាព ផ្ទៃក្នុង មិត្តភាព ឲ្យ កាន់តែ ល្អប្រសើរ ដើម្បី លើក កម្ពស់ កិត្យានុភាព របស់ អង្គភាព ខ្លួន ហើយ ត្រូវ ចងចាំ ថាសាមគ្គីភាព ផ្ទៃក្នុង គឺជាកត្តាជ័យជំនះ ។
លោកជូន វុឌ្ឍី ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានីភ្នំពេញ បានថ្លែងថា ដើម្បីបន្តនិរន្តរភាពឲ្យកាន់តែមានប្រសិទ្ធភាពនិងទំនុកទុកចិត្តរបស់ក្រសួង ដូចជា សាលារាជធានីភ្នំពេញ លោកបានប្តេជ្ញាចិត្តបំពេញការងារ ឲ្យអស់ពីសមត្ថភាពធ្វើយ៉ាងណា បង្កើនប្រសិទ្ធការងារឲ្យរីកចម្រើនជាមួយនឹងក្រោម ក៏ដូចជាថ្នាក់លើប្រគល់ជូន៕
សូមបញ្ជាក់ថា ៖ លោកជូន វុឌ្ឍី ក្របខ័ណ្ឌ ក.២.៤ អនុប្រធានមន្ទីរការងាររាជធានីភ្នំពេញ ត្រូវបានតែងតាំងជាប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានីភ្នំពេញ ជំនួសលោកនូ នីម ដែលបានចូលនិវត្តន៍ ៕ សំរិត