ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ នៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្តេចនឹងគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ នៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន ។

ហ្វេសប៊ុកសម្តេចតេជោបានបញ្ជាក់ថា៖ «នៅព្រឹកថ្ងៃទី២៨ ខែមេសានេះ ខ្ញុំព្រះករុណា ខ្ញុំនឹងដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់ទៅចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ នៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន ក្រោមមូលបទ «រួមគ្នាជាដៃគូ ដើម្បីធ្វើការផ្លាស់ប្តូរ រួមចំណែកជាមួយពិភពលោក» ដែលនឹងមានការពិភាក្សា និងផ្លាស់ប្តូរទស្សនៈ លើបញ្ហាជាសារវ័ន្តនានា ដែលអាស៊ាន និងពិភពលោកកំពុងប្រឈម ដើម្បីលើកតម្កើងសន្តិភាព សន្តិសុខ និងវិបុលភាព សម្រាប់តំបន់ និងពិភពលោក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០១៧។

នៅក្នុងក្របខ័ណ្ឌកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០នេះ ខ្ញុំព្រះករុណាខ្ញុំនឹងជួបថ្នាក់ដឹកនាំអាស៊ាន តំណាងអន្តរសភាអាស៊ាន និងតំណាងយុវជនអាស៊ានផងដែរ ក្នុងពេលដែល អាស៊ានប្រារព្ធខួបលើកទី៥០ នៅឆ្នាំ២០១៧នេះ។

ខ្ញុំព្រះករុណាខ្ញុំ សូមជូនប្រគេនពរ និងពរជនរួមជាតិជួបតែសេចក្តីសុខគ្រប់ៗគ្នា»៕


ចែករំលែក៖