ព័ត៌មានទាន់ហេតុការណ៍៖

បុរសរើសអេតចាយ២នាក់និយាយមិនត្រូវគ្នាឈានដល់វាយកាប់ចាក់គ្នា

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់បានរងរបួសហូរឈាមពេញខ្លួន ដោយសារតែបុរសម្នាក់ទៀត បានយកកាំបិតមកកាប់ប្រហារ៥កាំបិតបង្កការភា្ញក់ផ្អើលកាលវេលា ម៉ោង១និង៥០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវ២១៧ ផ្សារដឺហ្គោល ក្នុងសង្កាត់អូរឫស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ ងួន វណ្ណះ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅម្ដុំផ្លូវរថភ្លើង ខណ្ឌឬស្សីកែវ ។ ជនរងគ្រោះ មានឈ្មោះ សុខ ស្លេក ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅមិនពិតប្រាកដ ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសទាំង២នាក់ខាងលើជាអ្នករើសអេតចាយដូចគ្នា បានដើរបណ្ដោលឈ្លោះគ្នា ដោយមិនដឹងមានរឿងអីនោះទេ ស្រាប់ជនសង្ស័យខាងលើបានរត់ទៅយកកាំបិតបុ័ងតោមួយដើម មកកាប់ទៅលើជនរងគ្រោះចំនួន៥កាំបិតរងរបួសហូរឈាមពេញខ្លួន ភ្លាមៗនោះ ប្រជាពលរដ្នដែលនៅក្បែរនោះបានរត់មកប្រាប់សមត្ថកិច្ចប៉ុស្តិ៍អូរឫស្សី២ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យតែម្តង ។

ក្រោយ ពេល កើតហេតុ ជនសង្ស័យ ត្រូវ សមត្ថកិច្ច នាំ ទៅ កាន់ ប៉ុស្តិ៍ នគរបាល រដ្ឋបាលអូរឫស្សី២ សាកសួរ និង កសាង សំណុំរឿង បញ្ជូន ទៅ អធិការដ្ឋាន នគរបាល ខណ្ឌ៧មករាដើម្បី ចាត់ការ បន្ត តាមច្បាប់ ៕ ស រស្មី


ចែករំលែក៖