អ្នកអាចនឹងមិនត្រូវរង់ចាំយូរជាងនេះពេកទេសម្រាប់ចាំមើល smart speaker របស់ Apple ទោះបីទិញវាអាចជាបញ្ហាមួយផ្សេងទៀត។ លោក Ming-Chi Kuo ជាអ្នកវិភាគ KGI មានទំនាក់ទំនងល្អ អះអាងថាក្រុមហ៊ុន Apple នឹងបង្ហាញ Siri បំពាក់ speaker របស់ខ្លួន បានដាក់ស្លាកដោយ លោក Kuo ជា “First Home AI Product” របស់ក្រុមហ៊ុន Apple) នៅឯសន្និសិទអ្នកអភិវឌ្ឍន៍ទូទាំងពិភពលោករបស់ខ្លួន (Worldwide Developer Conference) នៅដើមខែមិថុនា។ វានឹងជាជម្រើសមួយដែរ បើយកទៅធៀបជាមួយនឹង Amazon Echo។ មាន Subwoofer មួយ និង អូប៉ាល័រចំនួនប្រាំពីរជាមួយសំឡេង«ល្អប្រសើរ»។ វានឹងដាក់លក់ Processor ដ៏ខ្លាំងនេះ (ប្រៀបធៀបទៅនឹង A8 ឬ A9 ក្នុងទូរស័ព្ទ iPhone ជំនាន់មុន) និង បញ្ចូលយ៉ាងតឹងរឹងជាមួយឧបករណ៍របស់ក្រុមហ៊ុន Apple ផ្សេងទៀត។
បញ្ហាចម្បងនោះគឺ អ្នកប្រហែលជាត្រូវរង់ចាំមួយរយះពេលដែរ។ លោក Kuo យល់ថាវានឹងមកដល់នៅពេលណាមួយនៅឆមាសទីពីរនៃឆ្នាំនេះ។ វានឹងមានហេតុផលល្អសម្រាប់ណែនាំ speaker ពីខែមុន ប្រសិនក្រុមហ៊ុន Apple ចង់អោយអ្នកអភិវឌ្ឍន៍ទាញយកប្រយោជន៍ពី speaker (គ្រាន់តែ Echo មាន “ជំនាញ”) វាត្រូវការដើម្បីណែនាំពួកគេឱ្យសមត្ថភាព hardware ទៅមុនពេលវេលា។ Siri speaker នឹងចេញលក់ដែលមានការគាំទ្រជាច្រើននៃការផ្តល់សេវាដែលអ្នកទទួលបាននិងមិនមែនជារបស់ផ្ទាល់ក្រុមហ៊ុន Apple នោះទេ។
ជាមួយនឹងការដែលបាននិយាយថាក្រុមហ៊ុន Apple នៅតែប្រឈមនឹងសម្ពាធបើកដំណើរការទាក់ទងអ្វីមួយឆាប់ៗនេះ។ ក្រុមហ៊ុន Amazon មិនទំនងជានៅស្ងៀមទេ និងអាចមាន touchscreen Echo កំពុងតែចាប់ផ្តើមធ្វើការផលិត។ ខណៈពេលដែល Google Home មិនមែនជាដៃគូប្រកួតប្រជែងជាមួយ Echo ព្រោះសំណុំជំនាញរបស់វាបានរីកលូតលាស់យ៉ាងឆាប់រហ័ស។ Apple អាចត្រូវការផ្លាស់ទីយ៉ាងលឿនប្រសិនបើវាចង់វាយលុកទីផ្សារអោយមានសភាពល្អប្រសើរ ៕ ហេង លក្ខិណា