ភ្នំពេញ៖ តារាសម្តែង និងបង្ហាញម៉ូដស្រីល្បីឈ្មោះកញ្ញា ទឹម រដ្ឋា បានបង្ហាញខ្លួនដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងកម្មវិធីប្រកាសតារាតំណាងហាងកែសម្ផស្ស ហ្ស៊ីណូ ជំនួសតំណែងតារាសម្តែងសារ៉ាយ សក្កណា ។ ទោះជាមិនមានកិច្ចសន្យាជាមួយនឹងហាងនេះក្តី ក៏នាងគ្រាន់តែមានកិច្ចការងារមួយចំនួនទាក់ទងនឹងការផ្សព្វផ្សាយប៉ុណ្ណោះ គ្រាដែលម្ចាស់ហាងអ្នកនាង សារ៉ាយ សក្កណា មមាញឹកខ្លាំងនឹងការងារ និងការរស់នៅលើទឹកដីនៃសហរដ្ឋអាមេរិកនោះ ។
ប្រភពពីអ្នកទទួលខុសត្រូវហាងបានអះអាងថា កាលពីមុនហាងនេះដែលជាម្ចាស់ហាងគឺជា Brand Ambassader តែដោយសារតែអ្នកនាងឩស្សាហ៍ចេញទៅអាមេរិក ពេកទើបសម្រេចតែងតាំងទឹម រដ្ឋា ឲ្យកាន់តំណែងជំនួស ។ យ៉ាងណាមិញមានការបញ្ជាក់ថា ទឹម រដ្ឋា មិនមានកុងត្រាជាឆ្នាំជាមួយនឹងហ្ស៊ីណូឡើយដោយនឹងបន្ត ឬបញ្ចប់អាស្រ័យលើជំហររបស់ទឹមរដ្ឋាប៉ុណ្ណោះ ។
ក្រោយត្រូវបានតែងតាំងជាអ្នកតំណាងប្រចាំហាងកែសម្ផស្សហ្ស៊ីណូ ជំនួសតំណែងអ្នកនាង សារ៉ាយ សក្ខណា ភ្លាម ទឹម រដ្ឋា ក៏បានបង្ហាញពីជំហរដាំសក់ និងចិញ្ចើមដែលមានជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា ដែលនាំមកដល់ដោយហាងមួយនេះផងដែរ ។ នាងលើកឡើងថា ការដែលនាងសម្រេចចិត្តមកធ្វើការនៅទីនេះ គឺមិនមែនតែហេតុផលនៃបក្សពួក ឬខ្សែស្រឡាយអ្វីដែរ ។ នាងថា នៅទីនេះ(ហ្ស៊ីណូ) មានអ្នកឯកទេសជំនាញពិតប្រាកដដែលផលិតផលរបស់គាត់ គឺមានការនាំចូលពីអាមេរិកពិតៗទាក់ទង និងការប្រើសេវាកម្មសម្រស់ដែលមានបទពិសោធន៍យូរឆ្នាំមកហើយទើបធ្វើឲ្យនាងសម្រេចចិត្តទទួលយកការងារដែលច្បាស់លាស់នេះផងដែរ ។ ទឹម រដ្ឋា បានថ្លែងទៀតថា នាងសប្បាយចិត្តដែលនាងទទួលយកសេវាកម្មនៅហ្ស៊ីណូជួយការកែកុនឲ្យសម្រស់នាងស្អាតបន្ថែមទៀត ដែលស្តង់ដារមកពីអាមេរិកពិតៗ ។
នាងមានជំនឿលើហ្ស៊ីណូគ្លីនិកមិនបាច់ហោះហើរលើទៅប្រទេសគេនោះទេអាចមកទីនេះ បានហើយអ្វីដែលនាងអាចប្រាប់ចង់បញ្ជាក់ដែរនោះ ។
នាងថា ក្នុងនាមជាអ្នកផ្សព្វផ្សាយអ្វីដែលនាងចង់បង្ហាញមុន គេគឺបច្ចេកទេសដាំសក់ឲមានឡើងវិញ និងបណ្តុះរោមចិញ្ចើមដោយ មានអ្នកឯកទេសជំនាញៗតែម្តង ៕ វឌ្ឍនា