ព័ត៌មានទាន់ហេតុការណ៍៖

អាស៊ានបូក៣នឹងសម្រេចបាននៅដំណោះស្រាយសេដ្ឋកិច្ចយ៉ាងប្រសើរ

ចែករំលែក៖

នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ហិរញ្ញវត្ថុ របស់ ប្រទេសតំបន់អាស៊ានរួមជាមួយ ប្រទេសជាដៃគូត្រូវបានគេរំពឹងថា នឹងទទួលបាននូវផលប្រយោជន៍ជាច្រើនជួយដល់ វិស័យសេដ្ឋកិច្ចក្នុងតំបន់ កាន់តែរីកចម្រើន។

រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ អាស៊ាន ព្រម ទាំងប្រទេសជប៉ុន ចិន និងកូរ៉េខាងត្បូង បាន ជួបពិភាក្សាគ្នា នៅថ្ងៃសុក្រទី៥ ខែ ឧសភានេះ ក្នុងទីក្រុងយូកូហាម៉ា (Yokohama) ជិតទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីជជែកគ្នា អំពីកិច្ចសហប្រតិបត្តិការពហុភាគីប្រយោជន៍ បំពេញតម្រូវការមូល និធិ នៅក្នុងស្ថានភាពសង្គ្រោះបន្ទាន់ នេះបើយោងតាមការចុះផ្សាយ របស់ទី ភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន នៅថ្ងៃទី​៥ ខែឧសភា ឆ្នាំ២០១៧។

រដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ី និងមន្រ្តីតំណាង ធនាគារកណ្តាល បានប្រមូលផ្ដុំគ្នាសម្រាប់កិច្ចប្រជុំប្រចាំឆ្នាំលើកទី៥០ របស់ធនាគារ អភិវឌ្ឍន៍អាស៊ី ហៅកាត់ថា (ADB) ត្រូវ​បានគេរំពឹងថា នឹងផ្លាស់ប្តូរទស្សនៈលើការអភិវឌ្ឍសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុង តំបន់នេះ ក្នុងគ្រាដែលមានក្តី ព្រួយបារម្ភ​អំពីការកើនឡើងការគាំពារ និងហានិភ័យ ភូមិសាស្រ្តនយោបាយ ដូចដែលពិភព លោកមើលឃើញថា សង្គ្រាមលោកអាច នឹង កើតឡើងនៅលើឧបទ្វីបកូរ៉េ។

ជាមួយការរំលឹកខួបលើកទី២០ ចាប់តាំងពីវិបត្តិរូបិយប័ណ្ណអាស៊ី រដ្ឋមន្រ្តីហិរញ្ញ​វត្ថុទាំងអស់ បានបង្កើនកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីការពារវិបត្តិស្រដៀងគ្នានេះ កុំ ឲ្យកើនឡើងកាន់តែខ្លាំងថែមទៀត ដូចកាល ពីឆ្នាំ២០១២ សមាជិកអាស៊ានបូក៣ បាន ព្រមព្រៀងគ្នា ដើម្បីបង្កើនចំនួនទឹកប្រាក់ ដែលអាចត្រូវបានដកចេញដោយគ្មានកិច្ចអន្ដរាគមន៍ ពីមូលនិធិរូបិយវត្ថុអន្ដរជាតិចន្លោះ ពី២០ទៅ៣០ភាគរយ កាលពីក្នុង ឆ្នាំ២០១៤៕ ម៉ែវ សាធី


ចែករំលែក៖