អាមេរិកទើបតែបានបាញ់សាកល្បងនូវមីស៊ីលឆ្លងទ្វីបដែលអាចបំពាក់ក្បាលគ្រាប់បរមាណូដោយបាញ់ចេញពីទីតាំងស្ថិតនៅរដ្ឋកាលីហ្វ័រនីញ៉ា។នេះជាការសាកល្បងលើកទីពីរហើយក្នុងរយៈពេល១សប្តាហ៍។ សកម្មភាពខាងលើកើតឡើងក្នុងពេលដែលអាមេរិកនិងកូរ៉េខាងជើង ប្រឈមមុខតាន តឹងដាក់គ្នា ។ក្រុមអ្នកបច្ចេកទេសលើក ឡើងថា កាំជ្រួចមីស៊ីល Minuteman III អាចបាញ់បានចម្ងាយដល់ទៅ១៣ពាន់ គីឡូម៉ែត្រ ហើយទីក្រុងព្យុងយ៉ាងរបស់ កូរ៉េខាងជើងស្ថិតនៅក្នុងគោលដៅនៃការបាញ់ប្រហាររបស់មីស៊ីលខាងលើ។កាំជ្រួចមីស៊ីលខាងលើបានបាញ់ចេញពីទីតាំងទ័ពអាកាស Vandenberg នៅភាគខាងលិចទីក្រុង Los Angeles ដោយមីស៊ីលនោះបាញ់ចំគោលដៅនៅចម្ងាយ៨.៨០០គីឡូម៉ែត្រ នៅសមុទ្រប៉ាស៊ីហ្វិក។
ការសាកល្បងខាងលើគឺមានការរៀបចំរយៈពេលយូរ ហើយនេះជាការសាក ល្បងលើកទីពីរហើយនូវប្រភេទមីស៊ីល MinutemanIII ក្នុងរយៈពេល១សប្តាហ៍។ការសាកល្បងខាងលើក្នុងគោលដៅត្រួតពិនិត្យការត្រៀមលក្ខណៈធ្វើសង្គ្រាម នៃ ក្រុមកាំជ្រួចមីស៊ីលឆ្លងទ្វីបបំពាក់ក្បាលគ្រាប់បរមាណូ បច្ចុប្បន្នអាមេរិកមានមីស៊ីល ប្រភេទនេះដល់ទៅ៤៥០ដើម។
លោក Chris Moss មន្ត្រីទាហានអាកាសអាមេរិកបានបញ្ជាក់ថា ការសាកល្បងខាង លើ បានបង្ហាញយ៉ាងច្បាស់ពីការត្រៀម លក្ខណៈរបស់អាមេរិក សម្រាប់ទប់ទល់នឹងសង្គ្រាមបរមាណូ។
ការបាញ់មីស៊ីលពីរគ្រឿងខាងលើរបស់អាមេរិកចំពេលដែលមានភាពតានតឹងកើតឡើង រវាងអាមេរិកនឹងកូរ៉េខាងជើង ដែលកំពុងតែអូសទាញប្រទេសទាំងពីរចូលក្នុងរណ្តៅនៃសង្គ្រាមបរមាណូ។ កន្លងមកកូរ៉េខាងជើងបានព្រមានថានឹងលុបអាមេរិកចេញពីផែនដីនេះ ប្រសិនបើអាមេរិកវាយ ប្រហារនោះ។
ប៉ុន្តែការសាកល្បងរបស់អាមេរិកត្រូវបានក្រុមអ្នកឯកទេសបញ្ជាក់ថា មិនសំដៅ តែកូរ៉េខាងជើងនោះទេ គឺសំដៅទៅលើ ប្រទេសចិននិងរុស្ស៊ីផងដែរ។
ការសាកល្បងលើកទី១ធ្វើឡើងនៅថ្ងៃទី២៤ខែមេសា ។ ការសាកល្បងមីស៊ីល ឆ្លងទ្វីបរបស់អាមេរិកនាពេលនេះគឺដើម្បី បង្ហាញពីឥទ្ធិពលបរមាណូ គំរាមទៅលើ ប្រទេសដែលជាសត្រូវ ដូចជាកូរេខាងជើង ហើយក្នុងនោះគ៏មានចិននិងរុស្ស៊ីផងដែរ។
អ្នកឯកទេសយោធារបស់រុស្ស៊ីលោក Konstantin sivkov បញ្ជាក់ថា ទីក្រុងមូស្គូ បានដឹងយ៉ាងច្បាស់ថា ការសាកល្បងរបស់អាមេរិកគឺមិនជាប់ពាក់ព័ន្ធនឹងភាពតានតឹងនៅឧបទ្វីបកូរ៉េឡើយ។
លោក Konstantin sivkovបន្តទៀតថា ការសាកល្បងមីស៊ីលខាងលើ មិនមែនជាសារផ្ញើទៅកាន់ទីក្រុងព្យុងយ៉ាងតែមួយនោះឡើយគឺផ្ញើរួមទៅឲ្យទាំងចិននិងរុស្ស៊ីផងដែរ ៕ ម៉ែវ សាធី