ព័ត៌មានទាន់ហេតុការណ៍៖

លោក ម៉ក់ ពេជ្ជរិទ្ធ ស្នើឲ្យអាជ្ញាធរដែនដីយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋលោក ម៉ក់ ពេជ្ជរិទ្ធ ស្នើឲ្យអាជ្ញាធរដែនដីយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តកណ្តាល៖ ជាថ្មីម្តងទៀតលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូលនិងជា ប្រធានក្រុម ការងារចុះជួយមូលដ្ឋានឃុំចំនួន៣នៅក្នុងស្រុកកៀនស្វាយ បានប្រាប់ប្រជាពលរដ្ឋដូច្នេះ ថា ” ក្រុមការងាររបស់គណបក្សប្រជាជន ចុះមកជួបសំណេះសំណាលជាមួយបងប្អូននៅពេលនេះ គឺដើម្បីស្វែងយល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋ….មិនមែនចុះមកដើម្បីសន្យាហើយមិនធ្វើនោះទេ…ដោយឡែកអាជ្ញាធរដែនដីត្រូវដាក់ចិត្តដាក់កាយបំរើប្រជាពលរដ្ឋ កុំធ្វើអោយប្រជា ពលរដ្ឋថ្នាំងថ្នាក់ចិត្ត..ត្រូវអាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន គឺជាអ្នកបំរើប្រជាជន….មិនមែនជាម្ចាស់របស់ប្រជាពលរដ្ឋនោះទេ..និយាយរួមគឺចុះទៅជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដើម្បី ដោះ ស្រាយ សំណូមពរដោយមិន ប្រកាន់ និន្នាការនយោ បាយ….មិនរើសអើង…តែសូមបងប្អូនប្រជាពលរដ្ឋត្រូវគិតថា មានតែគណបក្សប្រជាជនប៉ុណ្ណោះដែលយកចិត្តទុកដាក់ដោះស្រាយការលំបាកជូនប្រជាពលរដ្ឋ ដឹកនាំប្រទេសជាតិតាំងពីបាតដៃទទេ រហូតទទួលបានសន្តិភាពពេញផ្ទៃប្រទេស មានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធិចក្រនិងអាណាចក្រ និងការពារស្ថេរភាពនយោបាយ….។

ប្រសាសន៍បញ្ជាក់ជាថ្មីនេះបានលើកឡើងនៅគ្រាដែល លោក ម៉ក់ ពេជ្ជរឹទ្ធ ប្រធានក្រុមការងារចុះជួយឃុំភូមិធំ ឃុំគគីរ និងឃុំដីឥដ្ឋ ដឹកនាំក្រុមការងារចុះជួបសំណេះសំណាលនិងដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋ រស់នៅក្នុងភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីព្រឹកថ្ងៃសៅរ៍ ទី០៦ ខែ ឧសភា ឆ្នាំ២០១៧ ដោយមានប្រជា ពលរដ្ឋចូលរួមជិត១០០០នាក់ ។

នៅចំពោះមុខប្រជាពលរដ្ឋ ជិត១០០០នាក់ លោកប្រធានក្រុមការងារបាន បញ្ជាក់ បន្ថែមថា ទុក្ខលំបាករបស់ប្រជាពលរដ្ឋគឺជាទុក្ខលំបាករបស់អាជ្ញាធរនិងក្រុមការងារចុះជួយមូលដ្ឋានបើបងប្អូនមានបញ្ហាអ្វីនៅក្នុងគ្រួសារសូមនិយាយអោយត្រងទៅត្រងមក..កុំខ្លាចរអែងអី…ដើម្បីអោយក្រុមការងាររបស់គណបក្សប្រជាជនបានដឹងនិងដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ…! ក្រុមការងារចុះមកជួបជាមួយបងប្អូននៅពេលនេះគឺជាកូនចៅរបស់ទេវតាអោយមកបំរើប្រជាពលរដ្ឋ ដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋគ្រប់បញ្ហាដែលកើតមានឡើងនៅក្នុងគ្រួសារក៍ជានៅក្នុងមូលដ្ឋាន…អ្វីដែលជួបការលំបាកនៅក្នុងគ្រួសារនិងសំណូមពរយ៉ាងណានោះ សូមនិយាយអោយត្រង់ៗមក.. ដើម្បីអោយក្រុមការងាររកវិធីដោះស្រាយជូនទៅតាមសំណូមពរ ..សូមកុំខ្លាចរអែងអី…!

លោកប្រធានក្រុមការងារ បានបន្តថា អនុវត្តតាមប្រសាសន៍ណែនាំដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុងនិងជាប្រធានគណបក្សប្រជាជនកម្ពុជាជានិច្ចកាលតែងតែផ្តាំផ្ញើដល់ក្រុមការងាត្រូវចុះតាមមូលដ្ឋានដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋមិនអោយប្រជាពលរដ្ឋណាម្នាក់អត់អង្ករច្រកឆ្នាំនោះឡើយ…ប្រសាសន៍ផ្តាំផ្ញើក្នុងភាពទទួលខុសត្រូវជាមួយប្រជាពលរដ្ឋនេះ ត្រូវបានក្រុមការងារចុះតាមមូលដ្ឋានអនុវត្តជាប្រចាំ ។ អ្វីដែលសំខាន់សូមលោកមេភូមិ-មេឃុំដែលជាសេនាធិការអោយក្រុមការងារចុះជួយមូលដ្ឋាន ត្រូវចុះជាប់ជាប្រចាំក្តាប់ពត៍មានអោយបានហើយរាយការណ៍ពីតំរូវការនិងសំណូមពររបស់ប្រជាពលរដ្ឋមកក្រុមការងារដើម្បីដោះស្រាយជូនពួកគាត់ ។

ជាមួយនិងសំណូមពរជាច្រើនដូចជាខ្វះខាតថវិការក្នុងការព្យាបាល , ខ្វះមធ្យោបាយជិះទៅសាលា , ខ្វះថវិការសម្រាប់ទិញសម្ភារៈជួសជុលផ្ទះ ខ្វះបណ្តាញទឹកស្អាត, ត្រូវបានលោក ប្រធានក្រុមការងារដោះស្រាយជូនភ្លាម់ៗ និងផ្តល់អំណោយជាមីក្នុងគ្រួសារនិមួយៗ ទទួលបានមី១ កេស ចំពោះស្ត្រីដែលឆ្លងទន្លេទទួលបានថវិការ២០ម៉ឺនរៀលគ្រប់ក្រុមគ្រួសារទាំងអស់ ៕សណ្តោស


ចែករំលែក៖