ភ្នំពេញ ថ្ងៃទី ២២ ឧសភា ២០១៧ ៖ ណាហ្គាវើល បានប្រកាសអំពីកម្មវិធីប្រូម៉ូសិនម្ហូបអាហារ ភេសជ្ជៈ ការស្នាក់នៅ និងស៉្បាដ៏អស្ចារ្យជាច្រើនក្នុងខែឧសភានេះដើម្បីអបអរខួបលើកទី ២២ របស់ខ្លួនជាសណ្ឋាគារ និងគោលដៅកម្សាន្តឈានមុខគេក្នុងតំបន់ទន្លេមេគង្គ!
ជាមួយកម្មវិធីប្រូម៉ូសិនដ៏មហស្ចារ្យក្នុងខែឧសភានេះ ណាហ្គាវើលសូមស្វាគមន៍ភ្ញៀវ និងអតិថិជនថ្មីចាស់ទាំងអស់ដែលគាំទ្រខ្លួនកន្លងមកក្នុងរយៈពេល ២២ ឆ្នាំនេះ និងបន្តទៅអនាគត។
ប្តូរយករង្វាន់របស់អ្នកឥឡូវនេះ!
ក្នុងខែឧសភានេះ រាល់ការពិសានៅភោជនីយដ្ឋានណាមួយក្នុងណាហ្គាវើល ភ្ញៀវ និងអតិថិជននឹងទទួលពិន្ទុដើម្បីប្តូរយករង្វាន់ជាច្រើនមកវិញ។ រាល់ការចំណាយ ២២ ដុល្លារ នឹងទទួលបានពិន្ទុដែលអាចប្តូរយករង្វាន់ដ៏អស្ចារ្យ មានដូចជា ការស្នាក់នៅឥតគិតថ្លៃ កញ្ចប់សេវាកម្មស៉្បា កាហ្វេ និងនំនៅហាងកាហ្វេណាហ្គាស៊ីធីវ៉ក ស្រាក្រឡុកនៅភោជនីយដ្ឋានណាហ្គារ៉ក់ បន្តោងសោណាហ្គាវើល មួកណាហ្គាវើល អាវណាហ្គាវើល បណ្ណបញ្ចុះតម្លៃការពិសាអាហារ និងរង្វាន់សន្ធឹកសន្ធាប់ជាច្រើនទៀត។
រីករាយពិសាប៊ុហ្វេតាមចិត្ត តម្លៃ ២២ ដុល្លារ ៖
ភោជនីយដ្ឋានភែនជា (Pangea) នឹងមានបម្រើប៊ុហ្វេពេលល្ងាចក្នុងតម្លៃ ២២ ដុល្លារប៉ុណ្ណោះរួមបញ្ចូលស្រាបៀរ និងភេសជ្ជៈឥតគិតថ្លៃពីខែឧសភាដល់កក្កដា។ ប៊ុហ្វេសាច់អាំងនៅបានីយដ្ឋាន និងអាងហែលទឹកអម្រឹតរៀងរាល់ថ្ងៃសៅរ៍ នឹងមានបម្រើភ្ញៀវ និងអតិថិជនក្នុងតម្លៃ ២២ ដុល្លារជាមួយការពិសាភេសជ្ជៈឥតគិតថ្លៃ!
ភេសជ្ជៈបញ្ចុះតម្លៃពិសេសមិនធ្លាប់មាន ៖
រីករាយជាមួយការបញ្ចុះតម្លៃស្រាសាំប៉ាញមិនធ្លាប់មាននៅណាហ្គាវើល តម្លៃ ៩៥ ដុល្លារប៉ុណ្ណោះក្នុង ១ ដបសម្រាប់ស្រាសាំប៉ាញMoët &Chandon(តម្លៃ ៩៥ ដុល្លារគឺបញ្ជាក់ពីការចាប់បើកដំណើរការរបស់ណាហ្គាវើលក្នុងឆ្នាំ ១៩៩៥!)។ កម្មវិធីប្រូម៉ូសិននេះ គឺអនុវត្តនៅគ្រប់ភោជនីយដ្ឋានពេញមួយខែឧសភានេះ។
បានីយដ្ឋាន និងអាងហែលទឹកអម្រឹតនឹងមានបម្រើស្រាក្នុងកែវតូចតម្លៃ ២,២០ ដុល្លារពីថ្ងៃច័ន្ទដល់ព្រហស្បតិ៍ពីម៉ោង ៦:២២ ល្ងាចដល់ ១០:២២យប់ដែលមានដូចជាGordons Gin, Tequila Sauza Silver, Rum Bacardi Light, Vodka Smirnoff Red, Whisky Jim Beam, Whisky J&B Whisky!
បញ្ចុះតម្លៃពិសេសសម្រាប់ការស្នាក់នៅ ៖
ប្រសិនបើអ្នកកំពុងស្វែងរកការសម្រាកលម្ហែ អ្នកអាចជ្រើសរើសការស្នាក់នៅ ៣ យប់ក្នុងបន្ទប់ Deluxe Room តម្លៃ ២៣២ ដុល្លាររូមបញ្ចូលប៊ុហ្វេពេលព្រឹករៀងរាល់ថ្ងៃនៅភោជនីយដ្ឋានភែនជា (Pangea) និងការដឹកជញ្ជូនទៅកាន់ព្រលានយន្តហោះឥតគិតថ្លៃ (លក្ខខណ្ឌផ្សេងត្រូវបានអនុវត្ត)។
កញ្ចប់សេវាកម្មស៉្បា និងម៉ាស្សាបញ្ចុះតម្លៃពិសេស ៖
សេវាកម្មស៉្បា និងម៉ាស្សាបញ្ចុះតម្លៃពិសេស តម្លៃ ២២២ ដុល្លារប៉ុណ្ណោះសម្រាប់ ២ នាក់។ សូមកុំខកខានកញ្ចប់សេវាកម្មស៉្បាផាសុកភាពនេះឲ្យសោះក្នុងខែឧសភានេះនៅមណ្ឌលស៉្បាឈ្នះពានរង្វាន់របស់យើង!
កម្មវិធីកម្សាន្តដ៏កក្រើក ៖
ក្នុងឱកាសខួបលើកទី ២២ របស់ណាហ្គាវើល នឹងមានការសម្តែងពិសេសរៀងរាល់ថ្ងៃសុក្រ សៅរ៍ និងអាទិត្យនៅឆាកជាន់ផ្ទាល់ដីរយៈពេល ២២ នាទីពីម៉ោង ៧:២២ យប់ដែលមានការសម្តែងដ៏ជក់ចិត្តដោយ ambassadors របស់ណាហ្គាវើល អ្នករាំអាជីព តន្រ្តីការិនីព្យាណូ ការប្រគំតន្រ្តី និងការរាំ និងសម្តែងរបាំដ៏កក្រើកសម្រាប់ភ្ញៀវ និងអតិថិជនបានទស្សនាកម្សាន្ត។
ណាហ្គាវើល នឹងផ្តល់ជូនរង្វាន់ និងកម្មវិធីកម្សាន្តកាន់តែច្រើនបន្ថែមទៀតក្នុងខែមិថុនា។ សូមចូលទៅកាន់គេហទំព័រwww.nagaworld.com ឬទំព័រហ្វេសប៊ុករបស់យើងសម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗចុងក្រោយ។
អំពីណាហ្គាវើល®
ប្រជុំស្រស់ស្រូបអាហារលម្ហែជប់លៀងនិងលេងកម្សាន្តនៅណាហ្គាវើល មណ្ឌលកម្សាន្តគ្មានដែនកំណត់ឈានមុខគេ!
ស្ថិតនៅតាមដងទន្លេមេគង្គ និងទន្លេសាបដែលមានទេសភាពស្រស់ត្រកាលគួរឲ្យចាប់អារម្មណ៍ ណាហ្គាវើលបានក្លាយជាទីតាំងអត្តសញ្ញាណនៃរាជធានីភ្នំពេញ។ ណាហ្គាវើល មានទីតាំងស្ថិតក្នុងទីតាំងយុទ្ធសាស្ត្រនៅក្នុងរាជធានីភ្នំពេញដែលជាទីក្រុងមានប្រវត្តិសាស្រ្តដ៏សម្បូរបែប។ យោងតាមរឿងព្រេងនិទានឈ្មោះ “ណាហ្គាវើល” នេះជាឈ្មោះដែលយកតាមរឿងព្រេងបុរាណអំពីនាគស្តេចនាគមួយដែលមានក្បាលចំនួន៧។ស្តេចនាគនេះ ត្រូវបានគេជឿថារស់នៅក្នុងទន្លេនេះដើម្បីការពារច្រកចូលមកកាន់រាជធានីភ្នំពេញ។យោងតាមរឿងតំណាលគេអាចមើលឃើញស្តេចនាគនេះបង្ហាញខ្លួនខណៈពេលដែលមានឥន្ទធនូប៉ុណ្ណោះ។ដូចនេះបានជាទិដ្ឋភាពនេះ ត្រូវបានគេចាត់ទុកថាជាទិដ្ឋភាពដ៏មានឫទ្ធិអស្ចារ្យមួយ។ប្រដូចទៅនឹងថូមាសនៅចុងនៃឥន្ទធនូណាហ្គាវើលត្រូវបានប្រៀបប្រដូចទៅនឹងនិមិត្តសញ្ញានៃការចាប់ផ្តើមថ្មី និងភាពសម្បូររុងរឿងត្រជាក់ត្រជំ។
ណាហ្គាវើលបានទាក់ទាញទេសចរជាច្រើនរួមមានទាំងទេសចរស្វែងរកការសម្រាកលម្ហែ ទេសចរផ្សងព្រេង និងទេសចរស្វែងរកការកម្សាន្តសប្បាយជាដើម។ ណាហ្គាវើលភ្នំពេញជាសណ្ឋាគារនិងមណ្ឌលកម្សាន្តចម្រុះដំបូងគេនិងល្អបំផុតនៅព្រះរាជាណាចក្រកម្ពុជាដែលកំពុងអភិវឌ្ឍយ៉ាងលឿននិងមានក្រុមហ៊ុនណាហ្គាខបដែលជាក្រុមហ៊ុនមេដែលបានចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនហុងកុង។ ណាហ្គាវើល មានទំហំផ្ទៃដីសរុបជាង ១ លានហ្វីតការ៉េដែលមានបន្ទប់ប្រភេទស្វីត និងដឺលុច្សជាង៧១១ បន្ទប់មណ្ឌលស្ប៉ាដ៏ធំទូលាយប្រកបដោយផាសុកភាពហាងលក់ទំនិញភោជនីយដ្ឋាន និងបានីយដ្ឋានចំនួន១៨ សេវាកម្សាន្តសម្បូរបែប ព្រមទាំងមានសាលប្រជុំបំពាក់ទៅដោយបរិក្ខារទំនើបៗនិងជាសណ្ឋាគារដែលមានសាលសន្និសីទធំជាងគេក្នុងចំណោមសណ្ឋាគារធំៗក្នុងព្រះរាជាណាចក្រកម្ពុជាដែលអាចទទួលប្រតិភូច្រើនជាង ១.០០០ នាក់។
សម្រាប់សំណួរទាក់ទងនឹងការផ្សព្វផ្សាយ ឬរូបថត សូមទាក់ទង ៖
កញ្ញាភោគ សូលីនដា
មុខតំណែង ៖Brand Executive
ទូរស័ព្ទ ៖ +៨៥៥ ១៥ ៦១ ៨៨ ៨៦
អ៊ីម៉ែល ៖ phouksolinda@nagaworld.com
អត្ថបទ៖ ស ដារ៉ា