ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដបាឡែនដឹកគ្រញូងលោតឆត្រ អស់ល័ក្ខណ៍ជាប់អន្ទាក់សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកបារាយណ៍

ចែករំលែក៖

ខេត្តកំពង់ធំ៖ រថយន្ដបាឡែនដឹកឈើគ្រញូងលោតឆត្រ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកបារាយណ៍ឃាត់បាន កាលពីវេលាម៉ោង៩និង៤៥នាទីយប់ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ។

ប្រភពព័ត៌មានបឋមពីសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកបានឲ្យដឹងថា អាវុធហត្ថស្រុក សហការជាមួយអាវុធហត្ថផ្ទៃប្រទេស បានដេញស្ទាក់ចាប់បានរថយន្ដបាឡែនដឹកឈើគ្រញូងលោតឆត្រខាងលើ ដោយសាររថយន្ដដឹកបទល្មើសក្ដៅស្លោកម៉ាស៊ីនទៅមុខលែងរួច ទើបសមត្ថកិច្ចឃាត់បាន ។

រថយន្ដម៉ាកបាឡែន ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2Q4011 សេរី២០០២ ក្រោយឃាត់បាន ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យមន្រ្ដីជំនាញ យកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម ដើម្បីវាស់វែងនៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧ ៕ ប៊ុន រិទ្ធី


ចែករំលែក៖