ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករ សុខ វណ្ណ និងឆាំ រ៉ែម ឈ្នះកៅអីវគ្គ១៦នាក់ ក្នុងកម្មវិធី កំពូលជើងឯក TIFFY SUPER FIGHT

ចែករំលែក៖

ភ្នំពេញ៖ អ្នកប្រដាល់ជើងចាស់២នាក់ បានឆ្លងផុតវគ្គជម្រុះ៣២នាក់ជុំទី១ ក្រោយពីប្រកួតឈ្នះដៃគូរបស់ខ្លួនកាលពីល្ងាចថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៧ នៅលើសង្វៀនទូរទស្សន៍ ប៉ុស្តិ៍លេខ៥ គឺកីឡាករ សុខ វណ្ណ មកពីក្លិបកងពលធំអន្តរាគមន៍លេខ២ នៃសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ និង កីឡាករ ឆាំ រ៉ែម មកពីក្លិប មហិទ្ធិប្ញទ្ធិតាដំបងដែក ត្រូវរង់ចាំក្រកួតជម្រុះជុំទី២ វគ្គ១៦នាក់បន្តទៀត ។

ទន្ទឹមនឹងជ័យជម្នះក្នុងជុំទី១នេះដែរ កីឡាករចាស់វស្សា សុខ វណ្ណ បានអះអាងថា សម្រាប់ការប្រកួតជុំបន្ត ខ្លួននៅតែមានសង្ឃឹមឈ្នះដៃគូ បើទោះបីជ័យជម្នះថ្ងៃនេះ ហាក់ជួបការលំបាក់ខ្លះក៏ដោយ ។ សុខ វណ្ណបានលើកឡើងថា ចំពោះលទ្ធផលថ្ងៃនេះ គឺពិបាក ដោយសារដៃគូរបស់ខ្លួន ជឹម ចិត្ត្រា មកពីក្លិប ខ្លារខិនមានរិទ្ធ ក៏ខ្លាំងគូរសមដែរ ម្យ៉ាងគេក្មេង។

ដោយឡែកកីឡាករ ឆាំ រ៉ែម ការប្រកួតរបស់គេ ជាមួយកីឡាករ សេក គឹមភាពមកពីក្លិបអង្គរមានជ័យ ខេត្តសៀមរាប ហាក់ជួបការពិបាកខ្លាំង ដោយសារគឹមភាពមានកាយសម្បទាខ្ពស់ជាង។ ប៉ុន្តែយ៉ាងណា ក៏ឆាំ រ៉ែមនូវតែអាចយកជ័យជម្នះ លើគឹមភាពបានដោយពិន្ទុប្រផុតប្រផើយ។ ជ័យជម្នះ ក៏ធ្វើឲ្យគឹមភាព ធ្លាក់ទឹមមុខបន្តិចដែរព្រោះខ្លះក៏សង្ឃឹមថា ទទួលបានកៅអីវគ្គជុំទី២ វគ្គ១៦នាក់ ខណៈបានព្យាយាមប្រើស្នៀតជង្គងបុកទៅលើពោះ ឆាំ រ៉ែម តាំងពីទឹកទី១ដល់ទឹកទី៣។គួររំលឹកថា នៅជុំទី២គឺជាការជួបគ្នា រវាងកីឡាករ សុខ វណ្ណ និង ឆាំ រ៉ែម នេះប្រសិនរូបមន្តប្រកួត របស់គណៈកម្មការ មិនមានការផ្លាស់ប្តូរទេនោះ។ ជំនួបនេះនឹងធ្វើឲ្យកីឡាករជើងចាស់ទាំង២នាក់ ត្រូវចាក់ចេញម្នាក់ពីកម្មវិធីនេះ ដើម្បីឆ្ពោះទៅរកកៅអីវគ្គ៨នាក់បន្តទៀត៕ សារីម


ចែករំលែក៖