ព័ត៌មានទាន់ហេតុការណ៍៖

រដូវកាលក្រោយក្លិបBarcelonaបានពាក់អាវម្ចាស់ឧបត្ថមថ្មីហើយ

ចែករំលែក៖

សម្រាប់រដូវកាលឆ្នាំ 2017-2018ក្លិបយក្សរបស់អេស្ប៉ាញBarcelona នឹងពាក់អាវដែលមានលោហ្គោក្រុមហ៊ុនម្ចាស់ឧបត្ថមថ្មីហើយ។

ក្រុមហ៊ុនឧបត្ថម្ភលើអាវប្រកួតថ្មី គឺក្រុមហ៊ុនសាជីវកម្ម Rakutenដែលមានទឹកប្រាក់រាប់លានដុល្លាររបស់ជប៉ុន។

នេះមិនមានជារឿងចៃដន្យនោះដែលក្រុមBarcelonaសហការ ជាមួយនឹងក្រុមហ៊ុននៅអាស៊ីដោយពួកគេកំពុងតែពង្រីកទីផ្សាររបស់ពួកគេនៅតំបន់នេះ។

លោក Xavier Asensi អ្នកចាត់ការរបស់ Barcelona ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ទើបតែបានចុះកិច្ចសន្យាចុងក្រោយបំផុតជាមួយក្រុមហ៊ុនអចលនទ្រព្យ Shimao Group ដែលនឹងក្លាយជាក្រុមហ៊ុនឧបត្ថម្ភរបស់ Barcelona នៅប្រទេសចិនរហូតដល់ឆ្នាំ២០១៩។

បើធៀបត្រលប់ក្រោយទៅឆ្នាំ២០១៣ កំណើនប្រាក់ចំណូលរបស់ Barcelona កើនឡើងគួរឱ្យកត់សម្គាល់។បូកបន្ថែមទៅនឹងប្រាក់ចំណូល៥៥លានអឺរ៉ូក្នុងមួយឆ្នាំ គឺប្រាក់រង្វាន់៥លានអឺរ៉ូទៀតសម្រាប់ការឈ្នះជើងឯក Champions League និង១,៥លានអឺរ៉ូសម្រាប់ការឈ្នះជើងឯកលីគម្ដងៗ ពីក្រុមហ៊ុន Rakuten។

គិតមកទល់ពេលនេះ Barcelona មានដៃគូឧបត្ថម្ភចំនួន១៥ហើយនៅទ្វីបអាស៊ី ខណៈដៃគូឧបត្ថម្ភថ្មី២ទៀតនឹងត្រូវបានប្រកាសឆាប់ៗ។ នៅជប៉ុន Barcelona មានកិច្ចព្រមព្រៀងជាមួយ Konami, Oppo, Apamanshop និង Nichiban។ នៅថៃមាន Chang Beer, Milo, នៅវៀតណាមមាន Saigon-Hanoi Bank និងនៅឥណ្ឌូណេស៊ី មាន Bank Mega និង Indosat, នៅចិនមាន Toshiba Medical, BNN Technologies, Shanghai Pudong Developing Bank និង H & S បន្ថែមពីលើ Shimao៕ ដេវីត


ចែករំលែក៖