ព័ត៌មានទាន់ហេតុការណ៍៖

ពីរនាក់ម្តាយនិងកូនត្រូវចោរឆក់កាបូបយកទៅបាត់ដួលម៉ូតូរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ: ស្ត្រី២នាក់ម្ដាយនិងកូនខណៈកំពុងជិះម៉ូតូឌុបគ្នាធ្វើដំណើរតាមបណ្ដោយផ្លូវត្រូវជនសង្ស័យមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿង បានទៅធ្វើសកម្មភាពឆក់យកកាបូបលុយពីគាត់ បានសម្រេចធ្វើឲ្យជនរងគ្រោះរបួសធ្ងន់ រួចក្រុមជនសង្ស័នាំគនាជិះម៉ូតូគេចខ្លួនដោយសុវត្ថិភាព។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង១៥នាទីរសៀល ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចមុខសាលាបឋមសិក្សាទួលគោក តាមបណ្តោយ ផ្លូវលេខ ២៨៩ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានស្ត្រីចំណាស់២នាក់ម្ដាយនិងកូន(មិនស្គាល់ឈ្មោះនិងអាសយដ្ឋាន)បានជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌សធ្វើដំណើរ តាមបណ្ដោយផ្លូវលេខ២៨៩ពីជើងទៅត្បូង។ ខណ:មកដល់ចំណុចមុខសាលាបឋមសិក្សាទួលគោក ស្រាប់តែលេចមុខជនសង្ស័យ៤នាក់ជិះម៉ូតូ២គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧មយយគ្រឿង និងម៉ាកស៊ុយហ្ស៊ុយគីឡែត ពណ៌ស គ្មានស្លាកលេខមួយគ្រឿង បានទៅធ្វើសកម្មភាពឆក់កាបូបស្ពាយ ពីស្ត្រី២នាក់ម្ដាយនិងកូនដែលម្តាយជិះខាងក្រោយស្ពាយនឹងស្មា បានសម្រេច ហើយបណ្ដាលឲ្យដួលម៉ូតូធ្វើឲ្យម្ដាយរបួសធ្ងន់និងកូនរបួសស្រាលអស់មុខមួយចំហៀងខាងស្ដាំ។

ក្រោយកើតហើយហេតុស្ត្រីរងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យឯកជន ដោយមិនបានបញ្ជាក់ប្រាប់ថានៅក្នុងកាបូបនោះដែលចោរឆក់យកទៅបាត់នោះមានអ្វីខ្លះនោះទេ ។ ក្រោយមកទើបក្រុមគ្រួសារទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលបឹងកក់១ ខណ្ឌទួលគោក ដើម្បីជួយស្រាវជ្រាវមុខសញ្ញាចោរឆក់ទាំងនេះ ៕ ប្រាថ្នា

 


ចែករំលែក៖