ភ្នំពេញ ៖ សហព័ន្ធកីឡាការ៉តេដូកម្ពុជា បាននិងកំពុងសប្បាយចិត្ត ខណៈដែលប្រតិភូ របស់ខ្លួនទទួលបានជោគជ័យលើកិច្ចការងារមួយចំនួន នៅលើឆាកអន្តរជាតិ ដូចជា មន្ត្រីអាជ្ញាកណ្តាល និងកម្ពុជាការ៉ាតេដូកម្ពុជា បានជាប់អាជ្ញាកណ្តាល និងចៅក្រមអន្តរជាតិកម្រិត B ម្នាក់ ស្របពេលដែល កីឡាករ៦នាក់បានឈ្នះមេដាយ សំរឹទ្ធិ និង មេដាយប្រាក់ ពីព្រឹត្តិការណ៍ប្រកួតជើងឯកអាស៊ីអាគ្នាយ៍នៅប្រទេសឥណ្ឌូនេស៊ី លើកទី៤ ឆ្នាំ២០១៧ និងបានវិលមកដល់ប្រទេសកម្ពុជាវិញ កាលពីល្ចាចថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧ ។
លោក សាយ ណូរ៉ា អនុប្រធានខេមរៈសហព័ន្ធកីឡាការ៉ាតេដូ បានបញ្ជាក់ថា ចំពោះបេសកម្មរបស់ក្រុមកីឡាករ ការ៉ាតេដូកម្ពុជា ក្នុងព្រឹត្តិការណ៍ប្រកួតជើងឯក អាស៊ីអាគ្នេយ៍លើកទី៦ នៅប្រទេសឥណ្ឌូនេស៊ីឆ្នាំ២០១៧នេះ ប្រតិភូកម្ពុជា ទទួលបានជោគជ័យគូមោទនភាព គឺមន្ត្រីសហព័ន្ធរបស់លោកបានជាប់ជាអាជ្ញាកណ្តាល និងចៅក្រម កម្រិតB ម្នាក់និងកីឡាករកីឡាការិនី ៦នាក់ ដូចជា កីឡាករ ឆេង ច័ន្ទដារ៉ារតនៈ បានមេដាយសំរឹទ្ធិ១គ្រឿង , កីឡាករ ហេ សូផាន់ណារ៉ូ បានមេដាយសំរឹទ្ធិ១គ្រឿង, កីឡាករ គីម សុវណ្ណរ៉ា បានមេដាយសំរឹទ្ធិ១គ្រឿង, កីឡាករ ឆើន ឆេងលីម បានមេដាយសំរឹទ្ធិ១គ្រឿង, កីឡាករ កាក់ សីលាបញ្ញា ឈ្នះមេដាយប្រាក់១គ្រឿង និងកីឡាករ ទេព ស្ទីវយុទ្ធថាណា ឈ្នះមេដាយប្រាក់១គ្រឿង ។
លោកអនុប្រធានសហព័ន្ធរូបបានបញ្ជាក់ថា សម្រាប់ការប្រកួតកីឡាការ៉ាតេដូ ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍នៅប្រទេសឥណ្តូនេស៊ីនេះ មានចំនួន៧បានបញ្ជូនកីឡាករកីឡាការិនីរបស់ខ្លួនទៅចូលរួមក្នុងនោះការ៉ាតេដូកម្ពុជា បានបញ្ជូនកីឡាករ១២នាក់ និងមន្ត្រីអាជ្ញាកណ្តាល២នាក់ផងដេរ។
បើទោះបីក្រុមកម្ពុជាមិនបានទទួលមេដាយមាស ក្នុងព្រឹត្តិការណ៍នេះក៏ដោយ ប៉ុន្តែពួកគេបានខិតខំយ៉ាងអស់ពីសមត្ថភាព ដោយដណ្តើមបានត្រឹមមេដាយ ប្រាកើ និងសំរឹទ្ធិត្រឡប់មកជូនជាតិវិញដែរ។ ជំនួបដែលលំបាក់របស់កីឡាករ កម្ពុជាគឺជួបជាមួយម្ចាស់ដែលជាក្រុមខ្លាំងក្នុងក្នុងវគ្គផ្តាច់ព្រ័ត្រធ្វើកម្ពុជាមិនអាចឈ្នះមេដាយមាស ៕ សារីម