ខេត្តកំពង់ធំ ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអម នាយករដ្ឋមន្រ្តី បានចូលរួម ជាអធិបតីបញ្ចុះបឋមសីលា ផ្ទះគំរូ៦៥ ខ្នង អំណោយសប្បុរសធម៏ ប្រទេសកាតា សង់ជូនសហគមន៍ជនក្រីក្រ នៅឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលពីថ្លៃទី ០៨ ឧសភា ឆ្នា២០១៧។
លោកហាម៉ាត់ ហ្សាសរ៉ានី ប្រធានអង្គការគាំពារមនុស្សធម៏ នៃរដ្ឋកាតា នៃប្រទេសកាតា បានបញ្ជាក់ថា ៖ ផ្ទះនេះជាការឧបត្ថម្ភរបស់សប្បុរសជូន(កាតា) តាមរយៈអង្គការគាំពារអំពេីមនុស្សធម៍ នៃរដ្ឋកាតា សហការជាមួយ អង្គការពិភពលោកនៃក្តីមេត្តាប្រចាំកម្ពុជា។ តាមការបញ្ជាក់របស់ប្រធានគម្រោងអង្គការដៃគូរ បានអោយដឹងថា ផ្ទះគំរូខាងលេី មាន៦៥ខ្នង សម្រាប់ផ្តល់ជូនគ្រួសារក្រីក្រ ៦៥គ្រួសារ ដែលសមាជិកគ្រួសារមធ្យមគឺ៦នាក់ ហេីយសរុបចំណាយថវិកាទាំងអស់ ៤២ម៉ឺនដុល្លាអាមារិក ដែលសង់នៅលេីផ្ទៃដីប្រមាណ ១ហិកតា កន្លះ។
លោកបានលេីកឡេីងថា គម្រោងផ្ទះគម្រូ គឺជាគម្រោងធ្វេីឡេីងក្នុងការចូលរួមកាត់បន្ថយភាពក្រីក្ររបស់សហគមន៍ ហេីយក៏ដេីម្បីលេីកកំពស់ជីវភាពនៃការរស់នៅបែបអនាម័យ សណ្តាប់ធ្នាប់ និង ពង្រឹងវិស័យអបរំ ខណៈដែលក្នុងភូមិគំរូក៏មានអាគារសិក្សាផងដែរ។ លោកបន្តថា ៖ បន្ទាប់ពីគម្រោងទាំងមូលធ្វេីរួចរាល់ គឺអ្នកដែលដែលទទួលផ្ទះគំរូ នឹងទទួលបានការផ្គត់ផ្គង់ មធ្យោបាយដេីមទុនបង្កបង្កេីនផលផ្សេងៗទៀត ដូចជាការកម្ចីដេីមទុនអាជីវកម្មខ្នាតតូច រឺការផ្តល់ម៉ាស៊ីនដេរ ម៉ូតូជាដេីម។ ក្នយងនោះដែរ លោកក៏បានសរសេីរពីនយោបាយបេីកទូលាយ និងការផ្តល់ភាពកក់ក្តៅរបស់ប្រមុខរដ្ឋាភិបាលមកលេីសហគមន៍ខ្មែរឥស្លាម ដែលធ្វេីអោយអង្គការរបស់លោកមានឆន្ទៈតស៊ចូលរួមជាមួយរារដ្ឋាភិបាលកម្ពុជា ក្នុងសកម្មភាពមនុស្សធម៌ផ្សេងៗ ដេីម្បីចូលរួមកាត់បន្ថយភាពក្រីក្រ។
លោក អូស្មាន ហាស្សាន់ បានកោតសរសេីរ នូវការខិតខំប្រឹងប្រែងរបស់អង្គការដៃគូក្នុងស្រុក គឺអង្គការពិភពលោកនៃក្តីមេត្តា ដែលជាអង្គការបាននិងកំពុងដេីរតួនាទីយ៉ាងសំខាន់ក្នុងការគៀងគរមូលនិធិមនុស្សធម៌ជាច្រេីនលេីសលប់ពីក្រៅប្រទេស ដេីម្បីមកជួយដោះស្រាយទុកលំបាករបស់ជនទីទ័លក្រនៅកម្ពុជា។ លោកអូស្មាន ហាស្សាន់បញ្ជាក់ថា ចំណុចដែលត្រូវដាក់អោយសង់ភូមិគម្រូ គឺជាអតីស្រុកកំណេីតរបស់លោក ហេីយក៏ជាតំបន់ដែលរងការសម្លាប់រង្គាលពីសំណាក់ខ្មែរក្រហម ក្នុងសម័យ ប៉ុល ពត ហេីយបន្តយាយីរហូតទោះបីរបប ខ្មែរក្រហម បានរលត់ តែនៅតែរស់មិនបានសុខរហូតប្រជាពលរដ្ឋបោះបង់ភូមិនេះ លែងមានផ្ទះសំបែងមករស់នៅផ្តុំគ្នា នៅភូមិដូនប៉ែនវិញ។ លិកបន្តថា ៖ ដោយគោលនយោបាយផ្សះផ្សារជាតិដោយហានលះបង់ឈាមស្រស់របស់សម្តេចតេជោ ហ៊ុន សែន គឺភូមិនានាបានទទួលមកវិញនូវសន្តិភាព និងអ្នកដែលជម្លៀសក៏ត្រូវវិលមកភូមិកំណេីត មករួមរស់ជាមួយក្រុមគ្រួសារវិញ ៕ សំរិត