ព័ត៌មានទាន់ហេតុការណ៍៖

កត្តាដែលជួយឲ្យលោក Macron ជាប់ឆ្នោតជាប្រធានាធិបតី

ចែករំលែក៖

នៅព្រឹកថ្ងៃទី៨ ខែឧសភា ក្រសួងមហាផ្ទៃបារាំងបានប្រកាសថា វិមាន Elyseeបានរកឃើញម្ចាស់វិមានថ្មី ដែលជាប្រធានាធិបតីក្មេងបំផុតក្នុងប្រវត្តិសាស្ត្រ ។

ជ័យជំនះរបស់លោក មិនត្រឹមតែជាជ័យជំនះរបស់ពលរដ្ឋបារាំងឡើយ គឺជាជ័យជំនះរបស់អឺរ៉ុបទាំងមូល។ ទាំងនោះបង្ហាញថា ជំនន់ក្រោយរបស់អឺរ៉ុប នៅតែអាចរក្សាសហគមន៍នេះបានគង់វង្សយូរអង្វែងទៅមុខទៀត។ លោក Macron ទទួលបានការគាំទ្រដល់ទៅ៦៦ភាគរយ ចំណែកលោកស្រី Le Pen ទទួលបានតែ ៣៤ភាគរយប៉ុណ្ណោះ ។

ចក្ខុវិស័យយុទ្ធសាស្ត្រ នយោបាយរបស់លោក Macron

តាំងពីដើមទី នៃការប្រកួតប្រជែងឃោសនាបោះឆ្នោត លោក Emmanuel Macron បានបង្ហាញពីគោលជំហរ រឹងមាំ និងចក្ខុវិស័យនយោបាយច្បាស់លាស់ លើបញ្ហាសេដ្ឋកិច្ច ជនអន្តោប្រវេសន៍ សង្គម និង ភូមិសាស្ត្រនយោបាយ ។

លោក Macron ផ្តោតសំខាន់ ទៅលើការកាត់បន្ថយប្រាក់ចំណាយរបស់រដ្ឋ កាត់បន្ថយពលរដ្ឋ ដើម្បីទាក់ទាញ អ្នកវិនិយោគ ក្នុងគោលដៅបង្កើនកំណើនសេដ្ឋកិច្ចជាតិ ។ ចំណុចពិសេសនោះគឺ ផ្សះផ្សាសង្គម អឺរ៉ុប ក្រោយពេលដែលអង់គ្លេសសម្រេចចាកចេញពីអឺរ៉ុបនោះ ។ លោកMacron បានសន្យាថានឹងរក្សាកិច្ចព្រមព្រៀង ធ្វើដំណើរដោយសេរីនៅអឺរ៉ុប ។ ទន្ទឹមនឹងនោះ លោកជម្រុញឲ្យមានការគ្រប់គ្រង តាមបន្ទាត់ព្រំដែន ប្រទេសក្រៅពីសហគមន៍អឺរ៉ុប ។ ដោយសារតែលោក Macron ជាមនុស្សវ័យក្មេង លោកបានដើរតាម ការលើកឡើងពីគោលនយោបាយការពារ អ្នកដែលស្រឡាញ់ភេទដូចគ្នា ។

លោក Macron មានបទពិសោធន៍ លើប្រព័ន្ធហិរញ្ញវត្ថុ លោកធ្លាប់ជាអ្នកវិនិយោគធនាគារ ដោយលោកមានចក្ខុវិស័យខ្ពស់ គ្មានអ្នកណាម្នាក់មើលឃើញឡើយ ហើយកត្តាទាំងនោះហើយ ដែលជាហេតុធ្វើឲ្យបែកបាក់ រយៈពេលចុងក្រោយនេះ ។ ការវិវាទនយោបាយទាំងនោះ ធ្វើឲ្យលោក Macron ទទួលបានផលប្រយោជន៍ជាច្រើន ដោយកន្លងមក ប្រទេសបារាំង បានឡោមព័ទ្ទទស្សនវិស័យ របស់មនុស្សគ្រប់រូប ។

ពលរដ្ឋបារាំងបារម្ភពីសេដ្ឋកិច្ចភាវូបនីយកម្ម និងបញ្ហាជនអន្តោប្រវេសន៍ ។ ដោយសារតែ ការឡោមព័ទ្ទទស្សនវិស័យ បានធ្វើឲ្យពលរដ្ឋយល់ឃើញថា ដើម្បីផ្លាស់ប្តូរ មិនមែនជារឿង មួយថ្ងៃ មួយយប់នោះឡើយ ហើយពលរដ្ឋបារាំងទាំងមូល មិនចង់ផ្លាស់ប្តូរខ្លួន តាមគោលដៅ ផ្តាច់ខ្លួនឲ្យនៅឯកោឡើយ ។ បញ្ហាជនអន្តោប្រវេសន៍ មិនមានជាបញ្ហាប្រឈមមុខនោះឡើយ បញ្ហាសំខាន់នាពេលនេះ គីសាមគ្គីសហគមន៍ គឺជា គន្លឹះ ជាកូនសោដ៏សំខាន់ក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ច សន្តិសុខ នយោបាយ … រួមដៃជួយគ្នា ដើម្បីអភិវឌ្ឍន៍ទាំងអស់គ្នា ។

ប្រធានាធិបតីបារាំង លោក Francois Hollande អ្នកដែលនាំផ្លូវលោក Macron មកកាន់វិថីនយោបាយជោគជ័យនេះបានបញ្ជាក់ថា ពលរដ្ឋបារាំង បើទោះនៅទីកន្លែងណាក៏មានសាមគ្គីគ្នា អភិវឌ្ឍន៍ និងបង្ហាញការផ្សះផ្សាយូរអង្វែងជាមួយអឺរ៉ុប។ ការជាប់ឆ្នោត របស់លោក Macron គឺជា ពន្លឺនៃក្តីសង្ឃឹមរបស់អឺរ៉ុប ។

តើការអ្វីដែលជួយឲ្យលោក Macron ទទួលបានជោគជ័យក្នុងឆាកនយោបាយទាំងវ័យក្មេង?

បច្ចុប្បន្ន លោក Macron ទើបតែមានវ័យ៣៩ឆ្នាំប៉ុណ្ណោះ មានរូបរាងស្អាត់សង្ហារ ជាទីចាប់អារម្មណ៍យ៉ាងខ្លាំង របស់ស្រីស្អាតគ្រប់ទិសទី ។ ប៉ុន្តែលោក Macron មានភរិយាដែលមានវ័យច្រើនជាងលោកដល់ទៅ២៤ឆ្នាំ ។ ពេលនេះ លោក Macron អាយុ ៣៩ឆ្នាំ ចំណែកភរិយាអាយុ៦៣ឆ្នាំ ។

ប៉ុន្តែកត្តាដែលជួយឲ្យទទួលបានជោគជ័យបំផុតនោះ គឺ ភរិយា វ័យចំណាស់របស់លោក ធ្វើឲ្យមានភាពរឹងមាំ មានសមត្ថភាព និងមានចំណាស់លើឆាកនយោបាយ គឺ អាស្រ័យលើភរិយារបស់លោក ដែលជាទីព្រឹក្សាសំខាន់បំផុត រយៈពេលកន្លងមក។

ពលរដ្ឋដែលគាំទ្រ លោក Macron នៅចងចាំសម្តីរបស់លោក Macron និយាយទៅកាន់ភរិយារបស់ខ្លួនថា «អូនតែងតែនៅទីនោះ (បេះដូង) ហើយលើសជាងនេះទៀត បងមិនអាចជាបងនៅពេលនេះឡើយ បើគ្មានអូន» ។ លោកបានអរគុណដល់ភរិយារបស់លោកយ៉ាងខ្លាំង ដែលជាអ្នកជួយជ្រោមជ្រែងលោកខ្លាំងបំផុត នៅលើវិថីនយោបាយ៕ ម៉ែវ សាធី


ចែករំលែក៖