ព័ត៌មានទាន់ហេតុការណ៍៖

ចោរលូចម៉ូទ័របូមទឹក២នាក់ត្រូវសមត្ថកិច្ចសហការព័ទ្ធចាប់ខ្លួនបាន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចបានសហការជាមួយកម្លាំងប្រជាការពារភូមិ​ស្ទាក់ចាប់ជនសង្ស័យ២នាក់លួចម៉ូទ័របូមទឹក ។

សេចក្តីរាយការណ៍ឲ្យដឹងថា នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង១៤និង៤៥នាទី មានករណីចោរលូចម៉ូទ័របូមទឹកនៅភូមិព្រៃរោង ឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលម្ចាស់រងគ្រោះឈ្មោះ នាង ណុប ភេទប្រុស អាយុ២៧ឆ្នាំ ។

ក្រោយកើតហេតុ កម្លាំងប៉ុស្តិ៍ភារី និងប៉ុស្តិ៍ពោម្រាល សហការជាមូយកម្លាំងប្រជាការពារភូមិ ស្ទាក់ចាប់បានជនសង្ស័យនៅចំណុចព្រៃទួលព្រិច ភូមិម្រាលត្នោតជើង ឃុំពោម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺផងដែរ ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យឈ្មោះ ៖ ១ ផន ណាង ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិព្រៃពាយ ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និងឈ្មោះ ទិត ហ៊ាន ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិព្រៃស្មាច់ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

ជាមួយគ្នានេះ សមត្ថកិច្ចចាប់យកសម្ភារធ្វើសកម្មភាព ម៉ូតូមួយគ្រឿង ម៉ាក C125 ពណ៌ខ្មៅ ស៊េរី ២០០៥ ពាក់ស្លាកលេខ កំពង់ស្ពឺ 1E0285 ។ បច្ចុប្បន្នជនសង្ស័យកំពុង់សួរនាំនៅអធិការនគរបាលបសេដ្ឋ ៕


ចែករំលែក៖