ព័ត៌មានទាន់ហេតុការណ៍៖

ប្លន់យកម៉ូតូ តែមិនបានសម្រេច ព្រោះជនរងគ្រោះដកសោគ្រវាត់ចោល

ចែករំលែក៖

ភ្នំពេញ៖ យុវជនប្រុសស្រី៤នាក់ បានជិះម៉ូតូមួយគ្រឿងឌុបគ្នាចេញពីក្លិនហើយត្រូវជនសង្ស័យមានគ្នា៣នាក់ដែលជិះម៉ូតូ២គ្រឿងតាមមកពីក្រោយធ្វើសកម្មភាពដកកាំភ្លើងខ្លីភ្ជង់ប្លន់យកម៉ូតូ តែមិនបានសម្រេច។ ហេតុការណ៍នេះបង្កឲ្យ ភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ លេខ ៤៣០ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌ ចំការមន រាជធានីភ្នំពេញ ។

យុវជនរងគ្រោះឈ្មោះ នាក់ ចាន់ណាក់ អាយុ១៩ឆ្នាំ ជាសិស្សរៀននៅវិទ្យាល័យបឹង ត្របែក ស្នាក់នៅម្ដុំវត្តសន្សំកុសល សង្កាត់ បឹងទំពុន ខណ្ឌមានជ័យដែលជាម្ចាស់ម៉ូតូ រងគ្រោះម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ ២០១៣ឡើងតែមឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CZ-4283 ។

តាមសម្ដីយុវជនជនរងគ្រោះខាងលើបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគេមានគ្នា៤នាក់ប្រុស១ស្រី៣នាក់បាន ជិះម៉ូតូឌុបគ្នាចេញពីក្លិបផបដោយស្រីៗ អង្គុយពីក្រោយ បំណងត្រឡប់ទៅផ្ទះវិញនៅម្ដុំវត្តសន្សំកុសលហើយបានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៤៣០។ ខណៈមកដល់ចំណុចកើតហេតុខាងលើក៏លេចមុខជនសង្ស័យ៣នាក់ជិះម៉ូតូ២គ្រឿង មួយ គ្រឿងម៉ាកស៊ុយហ្សុ៊យគីនិចនិងមួយគ្រឿង ទៀតមិនចាំម៉ាក និងស្លាកលេខបានមកកៀរម៉ូតូឲ្យឈប់ហើយជនសង្ស័យម្នាក់ បានដកកាំភ្លើងខ្លីភ្ជង់ប្លន់យកម៉ូតូ។ ភ្លាមៗនោះគាត់បានផ្ដួលម៉ូតូចោលហើយដកសោបោះចោលរួចរត់គេចខ្លួនទាំង៤នាក់។ បន្ទាប់មកត្រូវបានអ្នកឃើញហេតុការណ៍ទៅសួរនាំហើយដឹកយុវជនរងគ្រោះមក កន្លែងកើតហេតុវិញ។ ចំណែកជនសង្ស័យ មិនដឹងថា យកម៉ូតូទៅយ៉ាងម៉េចក៏នាំគ្នា គេចខ្លួនបាត់ស្រមោលតែម្តង ។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលមូលដ្ឋានបានត្រឹមតែមកនាំយុវជនរងគ្រោះ ទៅសួរនាំនៅប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវ និងឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងតែជនរងគ្រោះមិនព្រមដាក់ពាក្យបណ្ដឹងនោះទេព្រោះអត់បានការ។ បន្ទាប់មកសមត្ថកិច្ច ក៏បានប្រគល់ម៉ូតូឲ្យជនរងគ្រោះវិញ ៕ ភារ៉ា ដង្កោ


ចែករំលែក៖