ព័ត៌មានទាន់ហេតុការណ៍៖

ភី ម៉ៃ អះអាងថា ជួបខ្មោចពេលថតរឿង “សសរកន្លោង ” ពិតមែន

ចែករំលែក៖

ភ្នំពេញ៖ គ្រាដែលមានការភ្ញាក់ផ្អើល ថា តារាសម្តែង និងផលិតករក្នុងខ្សែភាពយន្តខ្នាតធំរឿង “សសរកន្លោង” បានជួប នឹងហេតុការចម្លែកដែលអ្នកមានជំនឿហៅថា ខ្មោចលងនោះតារាសម្តែងមាឌ ធំ លោក ភី ម៉ៃ ចេញមុខអះអាថា គឺជារឿង ពិតដែលលោកមិនដែលបានជួប។

តារាសម្តែង លោក ភី ម៉ៃ បានលើក​ឡើងថា លោកគឺជាតារាសម្តែងម្នាក់ក្នុង ចំណោមតារាសម្តែងក្នុងរឿង “សសរ កន្លោង” ដែលបានចេញថតកាល​ពីអំឡុង ខែមីនា។ លោកបន្តថា គ្រាចេញថតទាំង លោក តារាសម្តែងដទៃទៀតមួយចំនួន សុទ្ធតែបានជួបហេតុការចម្លែកៗដែល ពេលខ្លះព្រឺសម្បុរឡើងញ័រខ្លួន។ លោក ថា ហេតុការណ៍នេះដែរកើតមានគ្រាដែលលោកនិងក្រុមការងារផលិតបានចេញទៅថតនៅផ្ទះបុរាណដែលសល់ពីសម័យ

អាណានិគមនិយមបារាំងមួយនាខេត្ត កំពត។ លោកថា នៅពេលថតស្រាប់តែ ម៉ាស៊ីនចាក់ឌីសបុរាណ បន្លឺសំឡេងជា ភ្លេងពិណពាទ្យបុរាណ ហើយលោកបានស្ទុះទៅដាកម្ជុលដែលចាក់ឌីសនោះចេញហើយនៅតែលឺសំឡេង។ លោកថា ម៉ាស៊ីន នេះខូចហើយគឺគ្រាន់តែជាការដាក់តាំង តុបតែងឲ្យសមទៅនឹងសាច់រឿងដែល កើតមានក្នុងអំឡុងសម័យអាណានិគម និយមបារាំងប៉ុណ្ណោះ។ ទោះជាយ៉ាងណាពេលកើតហេតុភ្លាមៗនេះមិនមានសិល្ប ករច្រើនទេ ដែលបានលឺគឺមានតែគ្នាបី ទៅបួននាក់ប៉ុណ្ណោះ ហើយលោកក៏មិនហ៊ាននិយាយភ្លាមៗដែរព្រោះតែមិនចង់ ឲ្យសិល្បករដទៃមានការភ្ញាក់ផ្អើលនិង ភ័យខ្លាច។ លោកថា មានពេលខ្លះខ្លាច ខ្លាំងពេកសូម្បីចូលបន្ទប់ទឹកក៏ត្រូវហៅគ្នាពីរទៅបីនាក់ទៅជាមួយដែរ។ មានហេតុ ការណ៍មួយផ្សេងទៀតដែលមានសិល្បករជាច្រើនបានជួបស្រស់ៗគឺគេបានឃើញ រូបព្រឹលឹងមានក្មេងចាស់ប្រុសស្រីដែលនៅថែរក្សាផ្ទះនេះមកបង្ហាញខ្លួន និងធ្វើ ឲ្យតារាសម្តែងមួយចំនួនភ័យខ្លាចបះរោមច្រូង។

លោកថា ក្រៅពីតារាសម្តែង គឺមានអ្នករៀបចំតុបតែងផ្ទះក៏បានមើលឃើញថា មានក្មេងៗជាច្រើនរត់លេងនៅជុំវិញខ្លួន ផងដែរ។ លោកថា អ្នកខ្លះគេថាមិនជឿ ហើយអ្នកខ្លះគេថា លោកនិងក្រុមការ​ងារ​ភូតកុហក ប៉ុន្តែលោកជឿថា វាគឺជាការ​ពិត។ លោកបន្តថា រាល់ពេលដែលក្រុម ការងារថតគឺតែងរៀបចំសែននំចំណី បន្ថែម ហើយវាក៏ជាហេតុដែលធ្វើឲ្យហេតុការចម្លែកៗជាច្រើនបានបាត់ទៅវិញ ភ្លាមៗដែរនិងធ្វើឲ្យលោកនិងក្រុមការងារផលិតបន្តដោយជោគជ័យ និងមាន កម្លាំងចិត្តអ្វីម្យ៉ាងជួយឲ្យសិល្បករនិង ក្រុមផលិតករផលិតបានយ៉ាងល្អជាង ធម្មតា។

គួរបញ្ជាក់ដែរថា ក្រោយជោគជ័យខ្លាំង រឿង “កំណត់ហេតុនាងនាថ” ផលិតកម្ម ឥន្ទ្រានិម្មិតបាន ចេញផលិតរឿង “សសរ កន្លោង” រហូតមានការទន្ទឹងរងចាំទស្សនាច្រើនពីអ្នកគាំទ្រ។ ខ្សែភាពយន្តនេះដឹក នាំសម្តែងដោយលោក ចាន់ណា រ៉ូណាន និងមានតារាសម្តែងជាច្រើនដូចជាកញ្ញា យ៉ែម ស្រីពេជ្រ លោកទ្រី តារាវុធ លោក ភីម៉ៃ អ្នកនាង ប៉េង ប៉ោង លោកហេង ចាន់វិសាល អ្នកនាង ឆៃ លីដាឡែន និង តារាសម្តែងជាច្រើនទៀតផងដែរ៕ វឌ្ឍនា


ចែករំលែក៖