ព័ត៌មានទាន់ហេតុការណ៍៖

រួមគ្នាលើកកម្ពស់បទចម្រៀងថ្មីរបស់ខ្មែរ និងកាត់បន្ថយការចម្លងគ្នានៅក្នុងវិស័យតន្ត្រី

ចែករំលែក៖

ភ្នំពេញ៖ និន្នាការនៃការនិយមចូលចិត្តបទចម្រៀងថ្មី Original Song បានធ្វើឲ្យ កក្រើកដល់អ្នកគាំទ្រនៅកម្ពុជាពិសេស យុវវ័យ។ កម្មវិធីជាច្រើនដែលើកស្ទួយស្នាដៃនិពន្ធថ្មីរបស់ក្រុមហ៊ុនទូរស័ព្ទក៏ជំរុញឲ្យមានការគាំទ្រក៏ នឹងក្លាយជាចលករក្នុងការជំរុញរួមគ្នាលើកកម្ពស់បទចម្រៀងថ្មីរបស់ខ្មែរ និងកាត់បន្ថយការចម្លងគ្នានៅក្នុង វិស័យតន្ត្រីនៅកម្ពុជា។

អ្វីដែលគេមានការកត់សម្គាល់គឺអ្នក ដែលមានតម្រូវការបទចម្រៀងពិរោះៗពីសំណាក់អ្នកស្រលាញ់ចូលចិត្តតន្ត្រីនៅ ប្រទេសកម្ពុជា Smart បានកែលម្អថ្មីលើ កម្មវិធីស្តាប់បទចម្រៀងរបស់ខ្លួន ឈ្មោះ​ថា Smart Music ដែលអាចបញ្ចូលបាន ដោយសេរី និងផ្ដល់ជូននូវលទ្ធភាពស្តាប់ បទចម្រៀងអន្តរជាតិកំពូលៗជាង១លាន បទ ព្រមជាមួយនឹងបទចម្រៀងខ្មែរនិពន្ធ ថ្មីៗផងដែរ។

លោក ថូ ម៉ាស ហ៊ុន អគ្គនាយក ក្រុម ហ៊ុន Smart បានមានប្រសាសន៍ថាកម្មវិធី ខាងលើបានអភិវឌ្ឍលើសពីកម្មវិធីស្តាប់ ចម្រៀងទៅទៀត។ កម្មវិធីនេះបានដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់សិល្បករ ក្នុងស្រុកតាមរយៈការផ្ដល់ជាវេទិកា សម្រាប់ ផ្សព្វផ្សាយបទចម្រៀងក្នុងស្រុក របស់ពួកគាត់ទាក់ទាញអ្នកគាំទ្រថ្មីៗនិង ទទួលប្រាក់ចំណូលពីស្នាដៃរបស់ខ្លួន។ លោកថា “យើងមើលឃើញថា នេះជាវិធី សំខាន់មួយ ដែលអាចលើកកម្ពស់បទ ចម្រៀងល្អៗដោយសិល្បករដើម និងកាត់ បន្ថយការចម្លងគ្នា នៅក្នុងវិស័យតន្ត្រី ” ។ ចាប់តាំងពីបានដាក់ចេញឲ្យប្រើកម្មវិធី នេះនៅឆ្នាំ២០១៥ គឺវា បានផ្លាស់ប្តូររបៀបដែលប្រជាជនកម្ពុជាស្ដាប់តន្រ្តី និងបាន និងកំពុងចូលរួមចំណែកលើកស្ទួយវិស័យតន្ត្រីនៅកម្ពុជា ហើយនៅពេលនេះ យើង កំពុងតែបោះជំហានទៅមុខបន្ថែមទៀត ។ លោកថាការអភិវឌ្ឍកម្មវិធី Smart Music ថ្មីនៅពេលនេះ គឺផ្ដោតទៅលើការបង្កើនភាពងាយស្រួលក្នុងការស្វែងរកជាមួយ នឹងផ្ទាំងកម្មវិធីថ្មីសន្លាងនិងគាំទ្រពីរភាសា គឺអាចចុចផ្ដូររវាងភាសាខ្មែរ និងភាសាអង់ គ្លេស ហើយគេ អាចច្រៀងតាមបទចម្រៀង ដោយសារកម្មវិធីមួយនេះ អាចបង្ហាញ អក្សរបទចម្រៀងសម្រាប់ចម្រៀងដែល កំពុងចាក់ទៀតផង ។

ជាមួយនឹងតារាងបទចម្រៀងថ្មីៗ ដែលមានបទចម្រៀងជ្រើសរើសផ្ទាល់ដៃដោយសិល្បករល្បីៗ ដូចជា Adda ឌីជេ ក្រុម Pontoon ក្រុមក្មេងខ្មែរ អ្នកប្រើប្រាស់អាចស្ដាប់បទចម្រៀងដូចគ្នានឹងកំពូល តារាចម្រៀង និងឌីជេកម្ពុជា ដែលគេ ពេញចិត្តផងដែរ ។

លោកបានបន្ថែមថា “ហើយយើងក៏ នឹងបន្តកែលម្អ និងបន្ថែមបទចម្រៀងល្បីៗថ្មីៗជាប់ជានិច្ចទៅលើបណ្ណាល័យបទ ចម្រៀង ហើយយើងនឹងបន្តអភិវឌ្ឍន៍នូវ មុខងារពិសេសៗបន្ថែមទៀត សម្រាប់ ពេលអនាគត” ៕ វឌ្ឍនា


ចែករំលែក៖