ព័ត៌មានទាន់ហេតុការណ៍៖

ក្រុម Chapecoenseឈ្នះជើងឯកកំបូងក្រោយធ្លាក់យន្តហោះ

ចែករំលែក៖

ក្រុម Chapecoenseបានក្លាយទៅជាម្ចាស់ជើងឯកនៃកម្មវិធី Santa Catarina ជាលើកទី២ជាប់គ្នាបើទោះបីជាប្រកួតចាញ់ក្រុម Avai ក៏ដោយ។

កាលពីជើងទី១ក្រុម Chapecoenseយកឈ្នះAvai 1-0 ហើយជើងទី២ ដែលធ្វើឡើងនៅថ្ងៃអាទិត្យសប្តាហ៍មុនក្រុម Chapecoense បានចាញ់ 1-0 វិញ ប៉ុន្តែដោយយោងតាមកំណត់ត្រានៃការប្រកួតសរុប ក្រុមChapecoense មានកំណត់ត្រាល្អជាងទើបក្រុមនេះក្លាយទៅជាម្ចាស់ពានរង្វាន់។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតគឺនេះជាពាន រង្វាន់ដំបូងគេចាប់តាំងជួបគ្រោះមហន្តរាយធ្លាក់យន្តហោះដ៏គួរឲ្យរន្ធត់កាលពីចុងឆ្នាំ២០១៦។

ក្រុមមកពីប្រទេសប្រេស៊ីលត្រូវរៀបចំក្រុមឡើងវិញស្ទើរទាំងស្រុងនៅរដូវកាលថ្មីក្រោយកីឡាករ១៩នាក់បានបាត់បង់ជីវិត ដោយសារធ្លាក់យន្ដហោះអំឡុងពេលធ្វើដំណើរទៅប្រទេសកូឡុំប៊ីប្រកួតពាន Copa Sudamericana វគ្គផ្ដាច់ព្រ័ត្រ។

អ្នកចាត់ការទូទៅ Vagner Mancini បានចុះហត្ថលេខាយកកីឡាករថ្មី២៥នាក់មុនចាប់ផ្ដើមរដូវកាលក្នុងខែមករា ក្នុងនោះពាក់កណ្ដាលគឺខ្ចីជើងពីក្លិបនានា ហើយ៩នាក់យកមកពីក្រុមយុវជន ខណៈដែល៣នាក់គឺសល់ពីរដូវកាលចាស់ ៕ ដេវីត


ចែករំលែក៖