ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo របស់ក្លិបស្តេចស Real Madrid បានចុះកិច្ចសន្យាកិច្ចព្រមព្រៀងផ្សព្វផ្សាយឲ្យក្រុមហ៊ុនកីឡាករ Nike និងត្រូវបានដឹងថា រូបគេទទួលបានប្រាក់ដល់ទៅ១ពាន់លានដុល្លារ ដោយការផ្សព្វផ្សាយរបស់កីឡាករសញ្ជាតិព័រទុយហ្កាល់រូបនេះ បានរកប្រាក់ចំណូលជូនក្រុមហ៊ុនបាន៥០០លានដុល្លារ កាលពីឆ្នាំមុន។
Ronaldo ធ្លាប់បានបង្ហាះរូបភាពចំនួន ១៧០៣ដង នៅក្នុងតាមបណ្តាញសង្គមកាលពីឆ្នាំ២០១៦ ដែលទាក់ទាញការចុច Like ពីអ្នកគាំទ្រខ្ទង់ ២២០០លាននាក់។ រូបគេត្រូវបានគេចុចតាមដាន សរុបចំនួន ២៦០លាននាក់ នៅក្នុងបណ្តាញសង្គម Facebook,Twitter និង Instagram។
រូបថតដែលទាក់ទងនឹងផលិតផល Nike ដែល Ronaldo បានបង្ហោះមានចំនួន ៣៤៧រូប ដែលទាក់ទាញអ្នកតាមដានបាន ៤៧៧លាននាក់ ខណៈរូបភាពទាំងនោះ បានផ្តល់ផលចំណេញឲ្យក្រុមហ៊ុន Nike បានចំនួន៥,៨លានដុល្លារ៕ ដេវីត