ព័ត៌មានទាន់ហេតុការណ៍៖

ជនជនជាតិចិនត្រូវនារីម៉ាស្សាបន្លំលួចលុយអស់១៣៥ដុល្លារ រួចដាក់លុយក្លែងក្លាយឱ្យវិញ

ចែករំលែក៖

ភ្នំពេញ៖ បុរសជាជនជាតិចិនម្នាក់បា​នចូលហាងម៉ាស្សាមួយកន្លែង ត្រូវនារីៗម៉ាស្សាលួចយកលុអស់១៣៥ដុល្លារួចដាក់លុយដុល្លាសែនមកឱ្យវិញបង្កការភ្ញាក់ផ្អើល នៅល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧នេះស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះ ឈ្មោះZHANG JIANAN​ ភេទប្រុសអាយុ២៦ឆ្នាំជាជនជាតិចិនស្នាក់ផ្ទះលេខ៦៨A.ផ្លូវលេខ០២ ក្នុងភូមិចុងថ្នល់ខាងកើតសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

មុនពេលកើតហេតុ យុវជនជាជនជាតិចិនរូបនោះបានទៅម៉ាស្សាមួយកន្លែង នៅតាមបណតោយផ្លូវ២០០៤សង្កាត់កាកាប​ ខណ្ឌពោធិ៍សែនជ័យ​ ។

ក្រោយពេលម៉ាស្សារួចជនរងគ្រោះក៏បង់ថ្លៃម៉ាស្សារួចដោយមិនបានចាំអារម្មណ៍ទេហើយបានចេញពីកន្លែងកើតហេតុ។

បន្ទាប់មកជនរងគ្រោះក៏បានដកលុយក្រដាស១០០ដូល្លារទិញរបស់ញាុំស្រាប់តែអ្នកលក់ថាជាលុយក្លែងក្លាយទើបមើលលុយក្នុងការបូបទាំងអស់សរុប១៥៣ដូល្លារសុទ្ធតែលុយខ្មោចទើបរត់ទៅប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍។ ភ្លាមនោះសមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុតែត្រូវក្រុមនារីម៉ាស្សាទាំងនោះបានចាក់សោរខាងក្រៅគេចខ្លួនបាត់អស់ ៕ សុខាសែនជ័យ


ចែករំលែក៖