ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដម៉ាកយីឌុបដឹកឈើមកពីបាតអាងខេត្តស្ទឹងត្រែងត្រូវបានសង្កាត់រដ្ឋបាលព្រៃឈើឃាត់ទុក

ចែករំលែក៖

ខេត្តឧត្តមានជ័យ៖ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ សង្កាត់រដ្ឋបាលព្រៃឈើស្រុកអន្លង់វែង លោកខន ខេម បានឃាត់រថយន្ដម៉ាកយីឌុបមួយគ្រឿង យកទៅរក្សាទុកនៅស្នាក់ការសង្កាត់ ក្រោយពីពិនិត្យឃើញថា យន្ដខាងលើមានផ្ទុកឈើរាប់សិបម៉ែត្រគូបពេញប្រៀបរថយន្ដ ដោយសង្សយ័ថា មិនទាន់មានឯកសារគ្រប់គ្រាន់។

រថយន្ដដឹកឈើដែលជំនាញស្រុកអន្លង់វែងឃាត់ទុកខាងលើ ម៉ាកកូរ៉េឆ្នៃ ប្រវែង១២ម៉ែត្រ ពណ៌ស ពាក់ស្លាកលេ ខកំពង់ចាម 3A2993 ។

បើតាមកាឲ្យដឹងពីនាយរងសង្កាត់ថា រថយន្ដដែលបានធ្វើការឃាត់ មានផ្ទុកទៅដោយឈើជំនៀ និងភ្ជាប់ដោយឯកសារសុំផ្លូវមកពីបាតអាងវារីអគ្គីសនីសេសានក្រោមពីខេត្តស្ទឹងត្រែង ឆ្ពោះទៅខេត្តបន្ទាយមានជ័យដោយគ្រោងដោះលែងទៅវិញ ។ លោកមិនបានបញ្ជាក់អំពីមូលហេតុនៃការឃាត់ទុកនោះឡើយ ៕ ប៉ែន នួន


ចែករំលែក៖