ខេត្តកំពង់ឆ្នាំង៖ បុរសចំណាស់ម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ត្រូវរថយន្តមួយគ្រឿងបានបើកកៀរកង់ បណ្តាលអោយជនរងគ្រោះដួលចូលទៅក្នុងរថយន្តកិនក្បាលស្លាប់មួយរំពេច។ ហេតុការនេះបានកើតឡើងនៅវេលាម៉ោង៤និង៤៥នាទីជិតភ្លឺថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នៅលើកំណាត់ផ្លូវជាតិលេខ៥ចន្លោះបង្គោលគីឡូម៉ែត្រលេខ៧៥និង៧៦ស្ថិតក្នុងភូមិអូតានេស ឃុំរលាប្អៀរ ស្រុករលៀប្អៀ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុករលាប្អៀរ បានអោយដឹងថា ជនរងគ្រោះឈ្មោះហ៊ុំ លី ភេទប្រុស អាយុ៨៥ឆ្នាំរស់នៅក្នុងភូមិចារថ្មីឃុំអណ្តូងស្នាយស្រុករលៀប្អៀរ ខេត្តកំពង់ឆ្នាំង ដោយឡែករយន្តបង្កជារថយន្តប្រភេទសណ្តោងរ៉ឺម៉កម៉ាកនីសាន់ពណ៍សត្រួយចេកពាក់ស្លាកលេខព្រះស៊ីហនុ ៣A-១៤៥១ ។
សមត្ថកិច្ចបានអោយដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះកង់ឆ្លងកាត់ផ្លូវម្នាក់ឯង ខណៈនោះរថយន្តបង្ករ បានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ។ ពេលមកដល់កន្លែងកើតហេតុ ក៍បានបើកកៀកងរបស់ជនរងគ្រោះងដែលកំពុងតែជិះបណ្តាលអោយជនរងគ្រោះបានដួលបោកក្បាលនិងថ្នល់ហើយត្រូវបានរថយន្តចំក្បាលបែកស្លាប់ភ្លាមៗនៅនិងកន្លែង តែម្តង ។
ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបង្កបានទុករថយន្តចោលនៅកន្លែងកើតហេតុបានចុះរត់គេចខ្លួនបាត់តែម្តង។ មធ្យោបាយបង្ករត្រូវបានសមត្ថកិច្ច នាំយកមករក្សារទុកនៅអធិការនគបាលស្រុករលៀប្អៀរង់ចាំធ្វើការដោះស្រាយតាមនិតិវិធី ក្នុងនោះសាសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់អោយទៅក្រុមគ្រួសាសាច់ញ្ញាតិនាំយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ៕ ចន្ថា